• 2024-06-05 10:00:00
  • ភាពយន្ត

មហោស្រពភាពយន្តជប៉ុនអនឡាញឆ្នាំ២០២៤ ចាប់ផ្ដើមនៅថ្ងៃនេះ ហើយ​ Link មើលរឿងក៏ដំណើរការដែរ!

  • 2024-06-05 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពនេះ មានការចាក់បញ្ចាំង រឿង JUNGLE EMPEROR LEO ឬគេស្គាល់ថា KIMBA THE WHITE LION ដែលត្រូវបានតម្លើងគុណភាពសារជាថ្មីកម្រិត 4K សម្រាប់ខ្នាតឌីជីថល។

មូលនិធិជប៉ុន ប្រារព្ធមហោស្រព ភាពយន្តជប៉ុនអនឡាញឆ្នាំ២០២៤ មានរយៈពេល ៤សប្តាហ៍ចាប់ពីថ្ងៃទី ៥ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ដែលមហោស្រពនេះជាផ្នែកមួយរបស់មហោស្រពជប៉ុន ធ្វើឡើងក្នុងគោលបំណងចែកចាយ ក្តីរីករាយ របស់ភាពយន្តជប៉ុន ទៅកាន់ពិភពលោក។

ជាមួយគ្នានឹងការបើកដំណើរមហោស្រពរយៈពេល ៤សប្ដាហ៍នេះ មហាជន ជាពិសេសអ្នកស្រឡាញ់ គាំទ្រវិស័យភាពយន្ដ អាចចូលទស្សនាខ្សែភាពយន្ដខ្នាតធំ និងខ្សែភាពយន្ដភាគជាច្រើនរឿងដោយឥតគិតថ្លៃ។

សូមចុច លីង​នេះ ដើម្បីដឹងកាន់តែច្បាស់ពីព្រឹត្ដិការណ៍មហោស្រព និងទស្សនាភាពយន្ដ LINK

យើងមានក្តីសោមនស្សរីករាយណាស់ក្នុងការប្រកាសពី ចំនួនខ្សែភាពយន្ត និងរឿងភាគ តាមទូរទស្សន៍​ ដែលត្រូវចែកចាយនៅក្នុងកម្មវិធីនេះ។​ មហោស្រពភាពយន្តជប៉ុនអនឡាញឆ្នាំ២០២៤ លើកទី៣ នេះ កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស និងតំបន់ ដែលបានបំបែកកំណត់ត្រាចំនួន២៧ ដោយពាំនាំមកជាមួយនូវប្រភេទកុនដ៏សម្បូរបែប ថែមទាំងរឿងភាគទូរទស្សន៍ ដែលទទួលបាន ចំណាប់អារម្មណ៍ខ្ពស់។

ចំណងជើងរឿងទាំងនោះរួមមាន We Made a Beautiful Bouquet ដែលបានផ្ទុះប្រជាប្រិយភាពក្នុងចំណោមក្មេងៗជំនាន់Z ឬហៅថា Gen Z បន្ទាប់ពីការចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២១ និងរឿង Baby Assassins ដែលបានអង្រួនបណ្តាញសង្គមរបស់ ប្រទេសជប៉ុនឲ្យរង្គោះរង្គើរ (វគ្គទីបីរបស់រឿងនេះ នឹងគ្រោងនឹងចេញផ្សាយនៅប្រទេសជប៉ុននា រដូវស្លឹកឈើជ្រុះ)។

រឿងផ្សេងៗទៀតដែលមានលក្ខណៈលេចធ្លោនោះគឺ School Meals Time Graduation និង រឿងThe Zen Diary ដែលរឿងទាំងពីរនេះ បានបង្ហាញពីវប្បធម៌អាហារដ៏ឈ្ងុយឆ្ងាញ់របស់ប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះ ក៏មានការបញ្ចាំងលើកដំបូងនៃរឿង JUNGLE EMPEROR LEO ឬហៅថា KIMBA THE WHITE LION ជាមួយនឹងកំណែទម្រង់ឌីជីថល កម្រិត4K ដែលជារឿងគំនូរជីវចលបុរាណផ្អែកលើស្នាដៃបង្កើតម៉ង់ហ្កាដ៏ល្បីល្បាញ របស់លោក TEZUKA Osamu ។

រឿងភាគតាមទូរទស្សន៍ចំនួនពីរដែលមានប្រជាប្រិយភាពខ្លាំងបំផុត គឺរឿងDowntown Rocket និងRIKUOH ក៏នឹងមានសម្រាប់ ទស្សនាទាំងស្រុងផងដែរ។ រឿងភាគដ៏ជក់ចិត្តទាំងនេះ បានឆ្លុះបញ្ចាំងពីខ្សែជីវិតមនុស្សដែលឧស្សាហ៍ព្យាយាម តស៊ូឈោងចាប់ក្តីស្រមៃដ៏ធំរបស់ខ្លួន ក៏បានក្លាយជារឿងដ៏ពេញនិយមភ្លាមៗនៅពេលដែលរឿងនេះបានចាក់ផ្សាយ នៅប្រទេសជប៉ុន។

ផលិតករមហោស្រពភាពយន្តជប៉ុន​ គឺ កូណូមិ មីសាហ្វុមិ និយាយថា នៅពេលដែលស្ថានភាពសង្គម ប្រទេសជប៉ុនកំពុងមានការវិវឌ្ឍន៍ ក្រោយការរាតត្បាតជម្ងឺកូវីដ-១៩ និងបន្ទាប់ពី ខ្សែភាពយន្ត Godzilla Minus One និង The Boy and the Heron បានទទួលជោគជ័យយ៉ាងខ្លាំងក្រោយការឈ្នះពានរង្វាន់ អូស្ការ យើងបានជ្រើសរើសចំណងជើងរឿង យ៉ាងប្រុងប្រយ័ត្ន ហើយយើងក៏ជឿជាក់យ៉ាងមុតមាំថា រឿងទាំងនេះ នឹងអាចឆក់យក បេះដូងរបស់ទស្សនិកជននៅជុំវិញពិភពលោក។

នៅឆ្នាំនេះមហោស្រពភាពយន្តជប៉ុនអនឡាញ នឹងចែកចាយភាពយន្ត និងរឿង ភាគទូរទស្សន៍ទៅកាន់ប្រទេស និងតំបន់និងជា ភាសាផ្សេងៗគ្នា ដើម្បីជួយចែករំលែកភាពយន្ត ជប៉ុនជាមួយទីផ្សារក្រៅប្រទេស។

វីដេអូផ្សព្វផ្សាយពីមហោស្រពភាពយន្ត និងវីដេអូដែលបង្ហាញសាររបស់អ្នកដឹកនាំរឿង ក៏មាននៅលើបណ្តាញ YouTube ផ្លូវការរបស់ JFF+ (JFF+’s official YouTube channel)។ បន្ថែមពីលើការចែកចាយខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ ក៏មានព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផ្សេងៗ នឹងធ្វើឡើងនៅជុំវិញ ពិភពលោកក្នុងអំឡុងពេលដែលមហោស្រពនេះប្រព្រឹត្តទៅដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម