• 2024-06-10 05:35:41
  • ភាពយន្ត

បេសកកម្មរបស់ មូលនិធិជប៉ុន ឆ្នាំ​២០២៤ ​បង្កើនការយល់ដឹងផ្នែកវប្បធម៌​ មិនធម្មតា​ នៅកម្ពុជា

  • 2024-06-10 05:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិជប៉ុន គឺជាស្ថាប័នតែមួយគត់របស់ប្រទេសជប៉ុន ដែលមានគោលបំណងអនុវត្តកម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិដ៏ទូលំទូលាយនៅទូទាំងពិភពលោក។ តាមរយៈ "វប្បធម៌" "ភាសា" និង "ការសន្ទនា" យើងបង្កើតឱកាសដើម្បីពង្រឹងមិត្តភាព ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក។

ដើម្បីទទួលបានអារម្មណ៍ដ៏រីករាយជាមួយខ្សែភាពយន្ដល្បីៗរបស់ជប៉ុន ហើយទស្សនាដោយឥតគិតថ្លៃ ក្នុងឱកាសមហោស្រពភាពយន្ដជប៉ុនអនឡាញ ឆ្នាំ២០២៤ សូមចូលទៅកាន់ LINK នេះ!

មហោស្រពភាពយន្ដជប៉ុន​អនឡាញ​លើក​ទី២ ដែលកម្ពុជា​កំពុង​ប្រារពធ្វើ ក្នុង​ពេល​ព្រមៗគ្នា​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេង​ទៀតក្នុងឆ្នាំ២០២៤ គ្រប់​បេសកកម្ម គឺបង្កើត​ឡើង​ដើម្បី​ផ្ដល់​ឱកាស និង​បង្កើត​ភាព​កាន់​តែងាយស្រួល​លើដំណើរការ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន។

លោក ថាណាកា ហារ៉ឹគិ នាយករង ការិយាល័យទំនាក់ទំនងប្រចាំរាជធានីភ្នំពេញ នៃមូលនិធិ​ជប៉ុន មា​ន​ប្រសាសន៍​ថា ការជោគជ័យ​មួយ​របស់ការដាក់​បញ្ចាំង​ ភាពយន្ដ​ជប៉ុន​ល្អៗនៅ​ក្នុង​មហោស្រព​ឆ្នាំ​នេះ គឺ​យើង​ផ្ដោត​លើ​ផលិតករ​ភាពយន្ដ អ្នក​ស្នេហាវិស័យ​ភាពយន្ដ និង​មនុស្ស​ទូទៅ​នៅ​ទីក្រុង​សិន។ ជំហាន​បន្ទាប់ មហោស្រពភាពយន្ដ​អនឡាញ នឹង​មានគោលបំណងចង់ពង្រីក​វិសាលភាព ហើយ​ដាក់​ភាពយន្ដឲ្យ​ច្រើន​ចំណង​ជើង សម្រាប់​ការ​ទស្សនា​ដោយ​ឥតគិត​ថ្លៃ​ពេញ​មួយ​ឆ្នាំៗតែម្ដង។

លោក ថាណាកា ហារ៉ឹគិ ៖ “បេសកកម្ម​របស់​មូលនិធិជប៉ុន គឺ​ចង់បង្កើន​ការ​យល់ដឹង​ពី​សិល្បៈ វប្បធម៌ និងភាពយន្ដជប៉ុន​ដល់​ប្រជាជន​កម្ពុជាឲ្យបាន​កាន់​តែច្រើន។ តាម​រយៈ​មហោស្រព​ភាពយន្ដ អនឡាញ ឆ្នាំ​២០២៤ នេះ​ យើង​ក៏​បាន​បង្ហាញពីសិល្បៈ វប្បធម៌​ជប៉ុន​ច្រើន​ដែរ ដោយ​យើង​បាន​ដាក់​បញ្ចាំង​ខ្សែភាពយន្ដ​ខ្នាតធំ និង​ខ្សែយន្ដភាគជាច្រើន​ចំណង​ជើង ហើយ​គេអាចទស្សនា​ដោយសេរី និង​ឥតគិតថ្លៃ”។

ខ្សែភាពយន្ដ​ខ្នាតធំ​ល្បី​ៗរបស់​ជប៉ុនចំនួន ២៣​ចំណង​ជើង ត្រូវ​បាន​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី១៩ ខែ​មិថុនា។ រីឯខ្សែភាពយន្ដ​ភាគ​ចំនួន ២​ចំណង​ជើង ទៀត ក៏ត្រូវ​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី៣ ខែ​កក្កដា ពោល​គឺ​ភាពយន្ដទាំង​នេះ មាន​បញ្ចាំ​រហូតនៅ​អំឡុង​ពេល ៤សប្ដាហ៍ នៃ​មហោស្រពភាពយន្តជប៉ុនអនឡាញឆ្នាំ២០២៤ ។

ក្នុងឆ្នាំ២០១៦ មូលនិធិជប៉ុន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមច្រកផ្លូវរបស់ JFF Asia-Pacific បានបង្កើតមហោស្រពភាពយន្តជប៉ុន (JFF) ក្នុងគោលបំណងចែករំលែកភាពយន្តជប៉ុនជាមួយប្រទេសអាស៊ានចំនួន១០ និងប្រទេសអូស្ត្រាលី។ គម្រោង​នេះបានពង្រីកទៅប្រទេសចិន និងឥណ្ឌាក្នុងឆ្នាំ២០១៧ និងប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៨។ នៅឆ្នាំ២០២៣ មូលនិធិជប៉ុន មហោស្រពភាពយន្ដ​ជប៉ុន ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចំនួន ១០ ក្នុង​ពេល​ដំណាល​គ្នា ហើយ​មានអ្នកចូលរួមច្រើនជាង ១២០,០០០ នាក់ ។

សូម​បញ្ជាក់​ថា មូលនិធិជប៉ុន​ មានការិយាល័យនៅក្រៅប្រទេសចំនួន ២៦ នៅក្នុងប្រទេសចំនួន២៥ ។ មូលនិធិជប៉ុន​ បាន​ដើរតួយ៉ាងសំខាន់ នៅទូទាំងទ្វីបអាស៊ី អូសេអានី អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយបេសកកម្មការទូតជប៉ុន និងអង្គការពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសនីមួយៗ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម