• 2016-11-11 05:22:58
  • ភាពយន្ត

ជិត​បាន​មើល​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​អន​ឡាញ​ថ្មី​បែប​យុវវ័យ​វិទ្យាល័យ​ហើយ

  • 2016-11-11 05:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យន្ត​ភាគ​ខ្នាត​ខ្លី​តាម​អន​ឡាញ ឬ​ភាសា​អង់គ្លេស​ហៅថា “Webisode” កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​យុវវ័យសម័យ​ថ្មី មិន​ថា​បស្ចិមប្រទេស ឬ​ប្រទេស​ក្បែរ​ខាង​ក្នុង​អាស៊ី ដូចជា ជប៉ុន ចិន កូរ៉េ ថៃ។

កម្ពុជា ក៏​កំពុង​វិវត្ត​ខ្លួន​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​តាម​អនឡាញ​នេះ​មិន​ឲ្យ​ចាញ់​ប្រទេស​ក្បែរ​ខាង​ឡើយ។ "មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច" ភាពយន្ត​ភាគ​ខ្លី​បែប​យុវវ័យ​សម័យ​ថ្មី cute cute នៅ​ថ្នាក់​វិទ្យាល័យ​ដំបូង​បំផុត​នៅ​កម្ពុជា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ។ សន្ទុះ​នៃ​ការ​ចុច Like ផេក​ហ្វេសប៊ុក​រហូត​ដល់ ៦​ពាន់ ត្រឹម​ប៉ុន្មាន​ថ្ងៃ​ដំបូង ហើយ​ក៏​មាន​ការ​ចែក​រំលែក​ក្នុង​ចំនួន​យ៉ាង​ច្រើន​ផង​ដែរ។

សាច់​រឿង​ទាំង​មូល​រៀបរាប់​ពី​ជីវិត​ពិត និង​រឿងរ៉ាវ​កើត​មាន​របស់​សិស្ស​វិទ្យាល័យ​ឯកជន​មួយ​ក្នុង​ថ្ងៃ​បើក​បវេសនកាល​ថ្មី។ កញ្ចនា ជា​ប្រធាន​ថ្នាក់​ស្រី​ថ្មី​ដែល​មុខ​មិន​ស្អាត​សុទ្ធ​តែ​មុន បាន​បាក់​ចិត្ត​ស្រឡាញ់​យុវសិស្ស​ចំណូល​ថ្មី​រូប​សង្ហា​បែប​កូរ៉េ​ម្នាក់​ឈ្មោះ និក ទាំង​ដែល​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ពី​ស្រី​ស្អាតៗ​ជា​ច្រើន​នៅ​ក្នុង​សាលា។

សាច់​រឿង​ស្នេហា​លួច​ស្រឡាញ់​គេ​ម្នាក់​ឯង​របស់​ប្រធាន​ថ្នាក់​តូច នឹង​ទៅ​ជា​យ៉ាង​ណា​នោះ សូម​កុំ​ភ្លេច​ចុច Like ផេក​ហ្វេសប៊ុក www.facebook.com/HighSchoolLoveKh របស់​ខ្សែ​ភាព​យន្ត​ភាគ​ខ្នាត​ខ្លី “High School Love: My Class Monitor”។

ភាគ​ដំបូង​របស់​រឿង​នេះ នឹង​ចាប់​ផ្ដើម​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ណា៎!

នាំ​មក​ជូន​លោក​អ្នក​ដោយ ហ្វូម​លាង​មុខ​កម្ចាត់​មុន ផនស៍ អាកនេក្លៀរ៕

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់