- 2016-11-29 04:32:56
- ភាពយន្ត
ភាពយន្តខ្មែរ ឈរលើគេនៅ Major Cineplex by Cellcard
- 2016-11-29 04:32:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរ ឈរលើគេនៅ Major Cineplex by Cellcard
ចន្លោះមិនឃើញ
បើតាមរោងភាពយន្ត Major Cineplex by Cellcard បានឲ្យដឹងថា កាលពីសប្ដាហ៍មុនខ្សែភាពយន្តខ្មែរយើងមួយរឿងមានចំណងជើងថា "កំណត់ហេតុនាងនាថ" បានជាប់ចំណាត់ថ្នាក់លេខ១ នាមជាភាពយន្តដែលមានអ្នកចូលទស្សនាច្រើនជាងគេ បើប្រៀបធៀបជាមួយខ្សែភាពយន្តបរទេស។
តាមតារាងភាពយន្តពេញនិយមដដែល ខ្សែភាពយន្តបរទេសដែលទទួលបានចំណាត់ថ្នាក់លេខ២បានទៅលើខ្សែភាពអាមេរិកគឺរឿង “MOANA” និងខ្សែភាពយន្តបរទេសមួយទៀតដែលទទួលបានចំណាត់ថ្នាក់លេខ៣ គឺរឿង “Fantastic Beasts” ជារឿងរបស់អាមេរិក និងអង់គ្លេស។
ពាក់ព័ន្ធនឹងចំណាត់ភាពយន្តពេញនិយមនៅរោងភាពយន្ត Major Cineplex by Cellcard នេះ Sabay មិនទាន់អាចសុំការអធិប្បាយលម្អិតពីភាគីរោងភាពយន្តនៅឡើយ។ វិលមកលោក ចាន់ណា រ៉ូណាន់ ជាផលិតករ និងជាអ្នកដឹកនាំរឿង "កំណត់ហេតុនាងនាថ" ភាពយន្តដែលឈរលើគេ បានប្រាប់ Sabay ថា លោកទើបបានទទួលព័ត៌មានខាងលើថ្មីៗនេះដែរ ហើយថា លោកសប្បាយចិត្តមែនទែន។
ផលិតករវ័យក្មេងរូបនេះបានបញ្ជាក់ថា "បាទបងខ្ញុំពិតជារំភើបសប្បាយរីករាយ ដែលរឿងខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១កាលពីសប្ដាហ៍មុនដែលមានអ្នកទស្សនាច្រើនជាងគេ បើប្រៀបធៀបជាមួយកុនបរទេសបង ភាគច្រើនបងប្អូនទស្សនិកជនដែលគាត់បានមកទស្សនារឿងខ្ញុំ ពួកគាត់បាននិយាយថារឿង "កំណត់ហេតុនាងនាថ" ល្អមើលមិនចាញ់កុនបរទេសនោះទេ"។
តាមការបញ្ជាក់របស់ផលិតករដដែល "កំណត់ហេតុនាងនាថ" ឆ្លងកាត់ការចាក់បញ្ចាំង៤ថ្ងៃកន្លងមក នៅគ្រប់រោងភាពយន្តក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបរួចមក មានអ្នកទស្សនាច្រើនជាង ៥ ម៉ឺននាក់តួលេខរយៈពេល៤ថ្ងៃ។
គួរបញ្ជាក់ខ្សែភាពយន្តខ្នាតធំរឿង "កំណត់ហេតុនាងនាថ" ត្រូវបានដាក់បញ្ចាំងកាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ គ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕