• 2016-12-06 05:34:43
  • ភាពយន្ត

សម្ដែង​ក្នុង​រឿង "វិកល​ចរិត" នាំ វណ្ណ​ឌី ពិសិដ្ឋ នឹក​ឃើញ​ហេតុការណ៍​កាល​ជាង​១០​ឆ្នាំ​មុន

  • 2016-12-06 05:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​បាន​ស្គាល់​មក​ហើយ​ពី​លោក វណ្ណ​ឌី ពិសិដ្ឋ តួ​អង្គ​ វិចិត្រ ក្នុង​រឿង​ "វិកល​ចរិត" ខ្សែ​ភាព​យន្ត​ខ្មែរ​ដែល​និយាយ​ពី​មនុស្ស​មាន​សតិ​មិន​គ្រប់ ក្នុង​នោះ​លោក​បាន​ប្រាប់​ថា រឿង​នេះ បាន​នាំ​ឲ្យ​លោក​នឹក​ឃើញ​រឿង​មួយ​ជាង​១០​ឆ្នាំ​មុន។

​ពិសិដ្ឋ​បាន​ប្រាប់​ថា ហេតុការណ៍​នោះ គឺ​ពាក់​ព័ន្ធ​នឹង​មនុស្ស​មាន​សតិ​មិន​គ្រប់ ឬ "មនុស្ស​ឆ្កួត" ដូច​ដែល​លោក​​បាន​ជួប​ក្នុង​រឿង "វិកល​ចរិត" ហើយ​ក៏​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ខ្លាច​មនុស្ស​ប្រភេទ​នោះ​រហូត​មក។

តួ​ប្រុស​រូប​នេះ បាន​រំលឹក​ថា ​កាល​ពី​លោក​នៅ​ពី​ក្មេង​រៀន​ថ្នាក់​ទី​៧ មាន​ស្ត្រី​វិកល​ចរិត​ដែល​មាន​ផ្ទៃ​ពោះ​ម្នាក់​ស្រាប់​រត់​មក​អោប​លោក​​ពី​ក្រោយ​ហើយ​សុំ​លុយ​។​ហេតុការណ៍​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​លោក និង​ធ្វើ​ឲ្យ​លោក​ខ្លាច​មនុស្ស​ឆ្កួត​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ទោះ​បី​ជា​ឥឡូវ​លោក​មាន​វ័យ​២៩​ឆ្នាំ​ហើយ​ក៏​ដោយ។

លោក​បន្ត​ថា​ទោះ​បី​ជា​​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​​ចំ​ពោះ​អតីត​កាល​មួយ​នេះ ពិត​មែន​តែ​លោក​នៅ​តែ​ជម្នះ​ចង់​សម្ដែង​រឿង "វិកល​ចរិត" ហើយ​ជា​តួ​អង្គ​មិត្ត​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​វិកល​ចរិត​ទៀត​។ តួ​ឯក​ក្នុង​រឿង​ " គ្រាប់​ពេជ្រ" រូប​នេះ​ថ្លែង​៖ "នេះ​ក៏​ជា​មូល​ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​សម្ដែង​រឿង​ហ្នឹង​(វិកល​ចរិត) ​ព្រោះ​ខ្ញុំ​ចង់​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង"។

ស្ដាប់​វីដេអូ​ដែល​គាត់​រៀប​រាប់​មើល៍...គួរ​ឲ្យ​ខ្លាច​អត់!​​​​​​​

អត្ថបទ៖ ទារិកា

មតិយោបល់