- 2016-12-08 02:28:53
- ភាពយន្ត
ថតរឿង "នាងនាថបាត់ដំបង" នីតា វរវង្ស ខ្លាចជួបខ្មោចដូច នី មុន្នីនាថ
- 2016-12-08 02:28:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតរឿង "នាងនាថបាត់ដំបង" នីតា វរវង្ស ខ្លាចជួបខ្មោចដូច នី មុន្នីនាថ
ចន្លោះមិនឃើញ
ជាតួអង្គមិត្តជិតស្និទ្ធរបស់តួអង្គនាងនាថក្នុងភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រឿង"នាងនាថបាត់ដំបង" តារាស្រីវ័យក្មេង នីតា វរវង្ស ប្រាប់ Sabay ថា នាងពិតជាខ្លាចជួបខ្មោចដូច នី មុន្នីនាថ ណាស់។
ស្រីស្អាតរូបនេះនិយាយថា នាងពិតជាខ្លាចជួបនៅពេលថតរឿងនេះណាស់ ព្រោះពេលដែលថតផ្សព្វផ្សាយនៅឯខេត្តបាត់ដំបងកញ្ញា នី មុន្នីនាថ ត្រូវបានខ្មោចលង។ "បើសិនជាជួបខ្មោចមែនខ្ញុំប្រហែលជាត្រូវគាំងហើយបង"នាងថ្លែង។
ទោះជាយ៉ាងណាក៏ដោយ តួឯកស្រីក្នុងរឿង "ខ្មោចក្រមុំទាំងបី" រូបនេះ សង្ឃឹមថា នាងនឹងមិនជួបខ្មោចឡើយ ព្រោះនាងបានធ្វើការបែរបន់សុំម្ចាស់ទឹកម្ចាស់ដី ជាស្រេចសម្រាប់ប្រការខុសឆ្គងមុននឹងសម្ដែង។ ណាមួយនៅក្នុងរឿងនេះ នាងមិនមែនជាតួខ្មោច ដូច្នេះហើយភាគរយនៃការជួបខ្មោចគឺមានតិច។
រឿង "នាងនាថបាត់ដំបង" នឹងចាប់ដំណើរការថតពីថ្ងៃច័ន្ទ ទី១២ ឆ្នាំ២០១៦នេះ និងមានបញ្ចាំងជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នៅពេលឆាប់ៗនេះ៕