• 2016-12-19 03:39:19
  • ជីវិតតារា

ស្រី​តុ ៖ ប្ដី​ប្រពន្ធ មិន​ត្រូវ​រត់​ចោល​គ្នា...

  • 2016-12-19 03:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ប្រិយមិត្ត​បាន​ឃើញ​ហើយ​ពី​ភាព​ផ្អែម​ល្ហែម​របស់​គ្រួសារ​ អ្នកនាង កាតុ និង លោក​ ខ្យង។ ឥឡូវ​នេះ​ពួក​គេ ប្រាប់​វិធី​សាស្ត្រ​នៃ​ការ​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​វិញ​ម្ដង ក្នុង​នោះ​ស្រីតុ ប្រាប់​ថា ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា មិន​ត្រូវ​រត់​ចោល​គ្នា​ឡើយ។

បន្ថែម​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Sabay ថ្មី​ៗ​នេះ ស្រី​តុ បន្ថែម​ថា ការ​ដែល​គ្រួសារ​មាន​សុភមង្គល គឺ​មិន​អាស្រ័យ លើ​លុយ​កាក់​អ្វី​ទេ តែ​អាស្រ័យ​ទៅ​លើ​ការ​យោគ​យល់ អត់​ឱន ​និង​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ មិន​បោះ​បង់​គ្នា​​។

ស្រី​តុ​ បន្ថែម​ថា​ "ជីវិត​ជា​ប្ដី​ប្រពន្ធ​មិន​ត្រូវ​បោះ​បង់​គ្នា​ចោល​នៅ​ពេល​មាន​អាសន្ន​ឡើយ តួយ៉ាង​ប្ដី​បង កំពុង​ឈឺ គឺ​បង​មាន​ភារកិច្ច​ក្នុង​ការ​មើល​ថែ​ប្ដី និង​គ្រួសារ​ មិន​មែន​ថា​មាន​រឿង​ហើយ​​រត់​ចោល​គ្នា​នោះ​ទេ" ៕

តារា​កំប្លែង​រូប​នេះ​បាន​ធ្វើ​ការ​ផ្ដែផ្ដាំ​ដល់​បុរស​ជា​ប្ដី​ទាំង​ឡាយ​ថា ត្រូវ​ចេះ​អត់​ធ្មត់​ចំពោះ​ប្រពន្ធ​ ព្រោះ​មនុស្ស​ស្រី​ច្រើន​តែ​ឆាប់​ខឹង ដូច្នេះ​ហើយ​ត្រូវ​ចេះ​អត់​អោន និង​អធ្យាស្រ័យ​ឲ្យ​គ្នា៕​

តោះ ស្ដាប់​ពួក​គេ​រៀបរាប់​ពី​បទពិសោធន៍​​ទាំង​អស់​គ្នា!​​​​​​​​

អត្ថបទ៖ ម៉េន សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី