
- ព្រហស្បតិ៍, 5 មករា 2017 12:00
- ភាពយន្ត
រឿង «ប្រពន្ធពស់» ល្បីថាល្អមើល នរណាៗក៏នាំគ្នាមើលរឿងហ្នឹងដែរ
- ព្រហស្បតិ៍, 5 មករា 2017 12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង «ប្រពន្ធពស់» ល្បីថាល្អមើល នរណាៗក៏នាំគ្នាមើលរឿងហ្នឹងដែរ
ចន្លោះមិនឃើញ
ជាលើកដំបូងដែលហង្សមាស បានចាក់បញ្ចាំងខ្សែភាពយន្តភាគឥណ្ឌានៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន នាដើមឆ្នាំ២០១៧ នេះ។
ការបញ្ចាំងភាពយន្តដ៏ល្បី «ប្រពន្ធពស់» នេះ ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ដោយមានខ្លះនិយាយថា ទៅណាមកណា ក៏ឃើញគេនាំគ្នាមើលរឿង «ប្រពន្ធពស់» ស្ទើរតែគ្រប់ផ្ទះ។
កញ្ញា គន្ធា និស្សិតឆ្នាំទី២ សាកលវិទ្យាល័យវេស្ទើន៖ "ចា៎ រឿង ប្រពន្ធពស់ ហ្នឹង ខ្ញុំចាប់អារម្មណ៍តាំងពីឃើញគេប្រូម៉ូតក្នុងទូរទស្សន៍ម៉េស ហើយក៏ចាំតាមដាន ពេលបានទស្សនាទៅ ពិតជាល្អមើលដូចគេថាមែន ព្រោះមានមន្តអាគមអ៊ីចឹងទៅ ប្លែក ខ្ញុំចូលចិត្ត"។
លោក សុខណា អ្នកលក់កាហ្វេនៅទួលទំពូង៖ "ឱ្យតែដល់ម៉ោង១២ ប្រពន្ធខ្ញុំឱ្យបើកប៉ុស្តិ៍ហង្សមាស មើលរឿង ប្រពន្ធពស់ ព្រោះល្បីថារឿងហ្នឹងល្អមើល ហើយម៉ូយកាហ្វេខ្ញុំក៏និយមមើលរឿងហ្នឹងដែរ"។
អ្នកស្រី ហួយ អាជីវករនៅក្រុងតាខ្មៅ៖ "និយាយទៅ សាច់រឿងប្រទាក់ក្រឡាគ្នា មានច្រើនរសជាតិអ៊ីចឹងទៅ នៅម្ដុំនេះដល់ម៉ោង១២ មិនទាន់ទេ គេនាំគ្នាបើកមើលហើយ"។
«ប្រពន្ធពស់» មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង១ រសៀល នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ សម្រាប់ព័ត៌មានបន្ថែម សូមចូលផេកហ្វេសប៊ុក Hang Meas HDTV ៕
សូមមើល Trailer៖