• 2017-02-16 04:55:19
  • ភាពយន្ត

ក្ដៅ​សាច់​​! ឈុត​រំលោភ ដួង ម៉ានិច ជា​មួយ ទេព រិនដារ៉ូ

  • 2017-02-16 04:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខាង​ក្រោម​នេះ គឺ​ជា​ឈុត​មួយ របស់​កញ្ញា ដួង ម៉ានិច និងលោក ទេព រិនដារ៉ូ ក្នុង​រឿង​មួយ​មាន​ចំណង​ជើង​ថា"ពស់​កេង​កង" របស់​ស្ថានីយ​ទូរទស្សន៍​PNN ដែល​អ្នកទាំង​២បាន​ថត​កាល​ពី​ថ្ងៃ​ទី៩ ខែ កុម្ភៈ ឆ្នាំ ២០១៧ កន្លង​ទៅ​នៅ​ឯ​រមណីយដ្ឋាន​ទឹកឈូ ខេត្ត កំពត។

ប្លង់​មួយ​នេះ ម៉ានិច​ ប្រាប់​ថា​​ថា គឺ​ជា​ឈុត​​បញ្ចប់​នៃ​សាច់​រឿង​ដែល​តួ​ប្រុស​​​ស្រមៃ ថា​បាន​រួមរក្ស​​ជា​មួយ​​នាង។ នាង​បញ្ជាក់​ថា ប្លង់​នេះ​ខាង​បច្ចេកទេស​យក​វីដេអូ​ខ្លី​បន្តិច​មក​បញ្ចូល​ប៉ុណ្ណោះ ឲ្យ​ស៊ី​ទៅ​នឹង​ឈុត​​ស្រមៃ។

ប្លង់​​ខាង​លើ​ជា​មួយ​នឹង​ឈុត​ក្តៅសាច់​នេះ​ ម៉ានិច ថារាង​​ពិបាក​បន្តិច​ក្នុង​ការ​ថត​ព្រោះ មាន​ស្លែ​រអិល ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​អ្នក​ទាំង​២ ខំប្រឹង​ធ្វើ​រហូត​បាន​សម្រេច។ ចំពោះ​ការ​បញ្ចូល​អារម្មណ៍​វិញ នាង​ថា មិនមែន​ជា​រឿង​ពិបាក​សម្រាប់​ខ្លួន​ឡើយ ហើយ​តួ​ប្រុស​ថើប​នោះ​មិន​ស៊ី​ជម្រៅ​ឡើយ គឺ​គ្រាន់តែ​ថើបថើៗ​ប៉ុណ្ណោះ ដូច​នេះ​​មិន​​ដាស់​អារម្មណ៍​ធ្វើ​ឲ្យ​ខ្លួន​ក្ដៅសាច់​ទេ។

សូម​ទស្សនា វីដេអូ​ស្ដី​ពី​សកម្មភាព​ក្រៅ​​ឆាកខាង​ក្រោម៖

អត្ថបទ៖ ខុត សីហា

មតិយោបល់