• 2017-02-20 03:33:01
  • ភាពយន្ត

ឈុត​ក្ដៅ​សាច់​ ទេព រិនដារ៉ូ ជាមួយ អម្ពរ ទេវី និង ដួង ម៉ានិច ខុស​គ្នា​យ៉ាង​ណា​?

  • 2017-02-20 03:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង ទេព រិនដារ៉ូ បាន​បញ្ជាក់​ពី​ភាព​ខុស​គ្នា​ពេល​សម្ដែង​ឈុត​ស្រើប​ស្រាល​ជាមួយ តារា​សម្ដែង​ជើង​ចាស់ អម្ពរ​ ទេវី និង ដួង ម៉ានិច ក្នុង​រឿង "ពស់​កេង​កង"។

តួឯក​ប្រុស​ជំនាន់​ទី​២​និង​ទី​៣ ក្នុង​រឿង "ពស់​កេងកង" បាន​លើក​ឡើង​ថា ការ​សម្ដែង​ឈុត​ស្រើប​ស្រាល​នេះ​ទាល់​តែ​តួ​ទាំង​សង្ខាង​ចេះ​ផ្ដល់​​ឱកាស​ និង​មាន​ភាព​​យោគយល់​ចំពោះ​គ្នា​វិញ​ទៅ​មក និង​ដាក់​ចិត្ត​ដាក់​កាយ​ចំពោះ​គ្នា​​ក្នុង​ការ​សម្ដែង ទើប​អាច​ដំណើរ​ការ​ឈុត​នេះ​បាន​រលូន។

"មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ពេល​សម្ដែង​ជាមួយ​ អម្ពរ ទេវី​ គាត់​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ សម្រាប់​ ម៉ានិច ដូច​គ្នា គឺ​គាត់​​ជា​តារា​ថ្មី​ទេ តែ​​​គាត់​លះ​បង់​ខ្ពស់​ក្នុង​ការ​សម្ដែង ព្រោះ​ទាំង​អស់​គ្នា​គឺ​ចង់​ឲ្យ​ការងារ​ចេញ​មក​បាន​ល្អ" តារា​សម្ដែង​ជើង​ចាស់​បន្ថែម។

រឿង "ពស់​កេង​កង" សម្រាប់​វណ្ណកម្ម​ភាគ​​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍ PNN គឺ​ត្រៀម​នឹង​ចាក់​បញ្ជាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ៕

ទស្សនា​វីដេអូ​បក​ស្រាយ​បន្ថែម​ពី កំពូល​តារា​សម្ដែង ទេព រិនដារ៉ូ៖

អត្ថបទ៖ Samedy

មតិយោបល់