- 2017-03-04 03:55:29
- ជីវិតតារា
អារម្មណ៍ពិត អ៊ុន សិទ្ធា និង Peypey Dy មិនសូវខុសគ្នាយប់មិញ
- 2017-03-04 03:55:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍ពិត អ៊ុន សិទ្ធា និង Peypey Dy មិនសូវខុសគ្នាយប់មិញ
ចន្លោះមិនឃើញ
កាលពីយប់មិញនេះ លោក អ៊ុន សិទ្ធា និង Peypey Dy បានបង្ហាញក្ដីរំភើបជាថ្មីម្ដងទៀត បន្ទាប់ពីរឿង "ប៉ុបពីទៅហូលីវូដ" ត្រូវបានមហាស្រពភាពយន្តអន្តរជាតិ (CIFF)យកមកចាកបញ្ចាំងជូនបងប្អូនប្រជាពលរដ្ឋទស្សនាដោយសេរីនៅវាលហាលកោះពេជ្រ។
ទាំង អ៊ុន សិទ្ធា និង Peypey Dy បានលើកឡើងព្រមគ្នាថា ពួកគេមិននឹកស្មានថារឿង "ប៉ុបពីទៅហូលីវូដ" ស្ថិតនៅក្នុងចំណោមរឿងដែល មហាស្រពភាពយន្តអន្តរជាតិ(CIFF) ជ្រើសរើសមកបញ្ចាំងសាជាថ្មីម្ដងទៀតចែកជូនបងប្អូនខ្មែរទស្សនាដោយសេរីនោះទេ។ហើយចំណុចអប់រំក្នុងរឿងនេះគឺនិយាយទាក់ទងទៅនិងភេទទី៣នេះតែម្ដង។
“បន្ទាប់ពីពួកខ្ញុំបានទស្សនារឿងខ្លួនឯងហើយ ចង់ទស្សនាម្ដងទៀត ហើយតែងតែគិតថា មិនដឹងពេលណាទេបានទស្សនារឿង ហ្នឹងម្ដងទៀតទេ តែថ្ងៃនេះខ្ញុំបានទស្សនាវាម្ដងទៀតហើយ មិនមែនតែពួកខ្ញុំទេបងប្អូនក៏អាចទស្សនាបានម្ដងទៀតដូចពួកខ្ញុំដែរ អរគុណដល់មហាស្រពភាពយន្តអន្តរជាតិ ដែលបានយករឿងនេះមកបញ្ចាំងជាថ្មីម្ដងទៀត"។ អ៊ុន សិទ្ធា និង ប៉ុបពី ថ្លែង៕
គួរបញ្ជាក់ថា មហាស្រពភាពយន្តអន្តរជាតិ(CIFF) បានយកភាពយន្តខ្មែរចំនួន ៨រឿង និងភាពយន្តបរទេសចំនួន ១៣០ រឿងមកពីជាង ៣០ប្រទេសផ្សេងគ្នាជុំវិញពិភពលោក នឹងត្រូវចាកបញ្ចាំងនៅរោងភាពយន្តទំនើបៗទាំង៨ទីតាំង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះតទៅហើយ៕