- 2017-03-10 02:59:33
- ស្ទីលតារា
នួន សុធារ័ក្ស ក្តីស្រមៃមិនទាន់បានសម្រេចជាមួយ ឱក សុគន្ធកញ្ញា
- 2017-03-10 02:59:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នួន សុធារ័ក្ស ក្តីស្រមៃមិនទាន់បានសម្រេចជាមួយ ឱក សុគន្ធកញ្ញា
ចន្លោះមិនឃើញ
អតីតCambodian Idol រដូវកាលទី២ នួន សុធារក្ស បានរៀបរាប់ពីក្តីស្រមៃក្នុងចិត្ត ប៉ងកប់ទុកយូរហើយ គឺចង់ច្រៀងជាមួយរៀមច្បង ឱក សុគន្ធកញ្ញា តែមិនទាន់បានសម្រេច។
សិល្បៈរៀមច្បងជាច្រើនដែលលោកតែងរៀនសូត្រ និងអនុវត្តតាម ហើយ Idol ក្នុងចិត្តគឺលោក ព្រាប សុវត្តិ តែតារាចម្រៀងដែលលោកមានក្តីស្រមៃចង់ច្រៀងជាមួយគឺ ឱក សុគន្ធកញ្ញា។ “ខ្ញុំមិនដឹងថាហេតុអី ប៉ុន្តែក្តីស្រមៃដែលចង់ច្រៀងជាមួយបង កញ្ញា មានយូរហើយ ប៉ុន្តែមិនទាន់មានឱកាស ហើយសង្ឃឹមថាថ្ងៃមួយបានឈរច្រៀងក្បែរគាត់"។ សុធារក្ស បន្ថែម។
តារាចម្រៀងមកពីខេត្តពោធិ៍សាត់រូបនេះ បង្ហើបថាក្រោយពីចប់កម្មវិធីលំដាប់ពិភពលោកមួយនេះ លោក ទទួលបានការប្រគំតន្ត្រីច្រើន អាចមានឱកាសស្វែងរកថវិកាបានគួរសម និងអាចជួយជីវភាពគ្រួសារបានមួយកម្រិត។
មិនតែប៉ុណ្ណោះ ទៅណាមកណាមានគេស្គាល់ច្រើន ប៉ុន្តែតារាចម្រៀងប្រុសរូបនេះបានតាំងចិត្តខ្លួនឯងហើយថា ទោះបីខ្លួនមានកេរ្តិ៍ឈ្មោះ មានបងប្អូនស្គាល់ច្រើន ក៏មិនបោះចោលការរាក់ទាក់ស្វាគមន៍ទស្សនិកជនដែរ ត្បិតអីលោកថាមានឈ្មោះមកដល់សព្វថ្ងៃ ក៏ដោយសារអ្នកគាំទ្រដែរ៕