• 2017-03-22 04:51:32
  • ភាពយន្ត

មើល​តែ​ឈុត​ក្រៅ​ឆាក​ដ៏​ពិ​សេស​​រឿង "Beauty and the Beast” ក៏​ស្លុង​អារម្មណ៍​​ដែរ​

  • 2017-03-22 04:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​ការ​ពិត​ភាពយន្ត "Beauty and the Beast” របស់​ក្រុមហ៊ុន​ភាពយន្ត Disney កំពុង​តែ​វាយ​លុក​ខ្លាំង​ក្នុង​ទីផ្សារ​ភាពយន្ត​ក្នុង​ពិភពលោក។ ក្នុង​នោះ​សរុប​ទឹក​ប្រាប់​រក​បាន​ពី​ជុំវិញ​ពិភពលោក ភាពយន្ត​​នេះ​រក​បាន​​៣៩២​,៥​លាន​ដុល្លារ​ហើយ ខណៈ​ចំណាយ​ទុន​​ផលិត​តែ​១៦០​លាន​ដុល្លារ​​ប៉ុណ្ណោះ។

លើ​ពី​នេះ​ "Beauty and the Beast” បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​​ត្រឹម​សប្ដាហ៍​បញ្ចាំង​ដំបូង​​ ពោល​បំបែក​កំណត់ត្រា​ G movie (រឿង​សម្រាប់​គ្រប់​វ័យ) ​យក​ឈ្នះ​រឿង "Finding Dory"  និង​ក្លាយ​ជា​រឿង​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ការ​បញ្ចាំង​នៅ​សប្ដាហ៍​ដំបូង​ នា​ឆ្នាំ​២០១៧ ​ជា​ដើម។ បើ​ងាក​ទៅ​មើល​ឈុត​ក្រៅ​ឆាក​វិញ "Beauty and the Beast” ចំណាយ​ទុក​រៀបចំ​កន្លែង​ពិត​ច្រើន​​ដូច​ជា​ផ្ទះ​ វិមាន​​ តែ​ក៏​មាន​​ការ​ថត​ក្នុង​ស្ទូឌីយោ​កាត់​ត​ច្រើន​គួរ​សម​ដែរ។ ឯ​ចម្រៀង​ក្នុង​សាច់​រឿង​ក៏​ពីរោះ​ជក់ចិត្ត​​ខ្លាំង៕ ​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់