• 2017-03-25 03:49:18
  • ជីវិតតារា

រំភើប​ជំនួស​ពេល​ឮខាង​ប្រុស​និយាយ​បែប​នេះ​ដាក់​ស្រីលាភ​

  • 2017-03-25 03:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដី​មួយ​ឃ្លា​របស់​ស្វាមី​ស្រីលាភ​និយាយ​ទៅ​កាន់​រូប​នាង​នៅ​ថ្ងៃ​​អាពាហ៍ពិពាហ៍​​ម្សិល​មិញ​បាន​ធ្វើ​ឲ្យ​តារា​ម៉ូដែល​រូប​នេះ​សើច​ហើយ​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​សំណាង​ណាស់​អីចឹង!!!"។

លោក​ យឹម យ៉ាន់​សីហា ដែល​ទើប​តែ​ក្លាយ​ជា​ស្វាមី​តាម​ប្រពៃណី​របស់​ស្រី​លាភ​បាន​ថ្លែង​ក្នុង​វីដេអូ​អនុស្សាវរីយ៍​ថា​ លោក​រំភើប​ណាស់ ទីបំផុត ថ្ងៃ​មង្គលការ​របស់​លោក​ និង​​នាង​បាន​​មក​ដល់​ហើយ សម្រាប់​លោក​នាង​គឺ​ជា​សង្សារ​ទី​មួយ​ និង​សង្សារ​ចុង​ក្រោយ​បង្អស់​​​ក្នុង​ជីវិត​។ ​ពាក្យ​ពេចន៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ស្រីលាភ​សើច​បិទ​មាត់​មិន​ជិតឡើយ​។

មង្គលការ​របស់​តួ​ឯង​រឿង "អត់​ខ្វល់​សំខាន់​អូន​ស្អាត" ​ដែល​រៀប​ចម​ឡើង​ចំនួន​ជាង​២០០​តុ​បាន​ប្រារព្ធ​ទៅ​​ចប់​សព្វ​គ្រប់​អស់​ហើយ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​កោះ​ពេជ្រ ក្រោយ​ពី​មើល​ចិត្ត​គ្នា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។

អត្ថបទ៖ សុខណា

មតិយោបល់