• 2017-04-16 02:18:33
  • ស្ទីលតារា

១១ សន្លឹក​ មាន​ សូនីតា រាជនី​ស្នាម​ញញឹម កាច់រាង​នៅ​អង្គរ​វត្ត​ ឃើញ​ហើយ​លង់​ស្នេហ៍

  • 2017-04-16 02:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា តារាសម្ដែង ដែល​ជាប់​រហ័សនាម រាជនី​ក្រមា និង ស្នាមញញឹម បាន​បង្ហាញ​សំលៀក​បំពាក់​សាមញ្ញ នៅ​ក្នុង​រដូវ​ក្ដៅ នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត។

ស្ទើរ​តែ​គ្រប់រូបភាព មាន សូនីតា បាន​បង្ហាញ​ស្នាមញញឹម អម​ដោយ​កែវភ្នែកស្រទន់ ខណៈ​កាម៉េរា របស់​ Sabay កុំ​ពុង​ប្រមាញ់​នោះ រាជនីក្រមា បាន​ស្លៀករ៉ូប ពណ៌កណ្ដុរ​ប្រម៉េះ រួម​ជាមួយ​ក្រមា​ពណ៌​ផ្សេងៗគ្នា និង​ស្បែក​ជើង​ប៉ាតា ​ដែល​ធ្វើ​ឲ្យ​តារាសម្ដែង​រូប​នេះ ក្លាយ​ទៅ​ជា​អ្នក​លេង​ Fashion ដ៏ពូកែ និង​ស្គាល់​កាលៈទេសៈ ព្រោះ​ឈុត​នេះ ងាយស្រួល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ ដែល​ជារដូវ​ក្ដៅ​ផងដែរ។​

តោះ! កុំចំណាយ​ពេល​យូរ​ ប្រិយមិត្ត​សូម​ទស្សនា​រូប​ភាព​ទាំង ១១សន្លឹក​ របស់​មាន សូនីតា នៅ​ក្នុង​បរិវេណ​អង្គរ​ ដូច​ខាង​ក្រោម​នេះ៖

រាជនីស្នាមញញឹម រុំក្រមា​​រំលេច​តែ​ផ្ទៃមុខ និង​កែវ​ភ្នែក​ដ៏ស្រទន់​បង្កប់​មន្ត​ស្នេហ៍

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់