• 2017-04-25 08:12:33
  • ភាពយន្ត

លី ស៊ាវឡុង ត្រូវ​គេ​ចាត់​ទុក​ថា អ្នក​លេង​ក្បាច់​គុន​វាយ​ចេញ​លឿន​ជាងគេ

  • 2017-04-25 08:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​តារា​ក្បាច់​គុន​ហុងកុង Bruce Lee បាន​ស្លាប់​ជា​យូរ​មក​ហើយ​មែន តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​​​នៅ​តែ​បន្ត​សុះសាយ​ពាសពេញ​ពិភពលោក។ តាម​ការ​វាយ​តម្លៃ​ចុងក្រោយ​របស់​សារព័ត៌មាន​ចិន Toutiao បាន​សរសេរ​ថា Bruce គឺ​ជា​មនុស្ស​​​ដែល​វាយ​ចេញ​លឿន​ជាង​គេ​ក្នុង​សិល្បៈ​ក្បាច់​គុន។

រូបរាង​មិន​សូវ​ធំ​ ទម្ងន់​ស្រាល​​ ជា​កត្តា​ធ្វើ​ឲ្យ​លោក​​អាច​បញ្ចេញ​ល្បឿន​នៃ​ការ​វាយ​ចេញ​លឿន​ និង​ចំ​គោលដៅ​ល្អ។ ចំណុច​មួយ​ទៀត​​ រូបរាង​ សាច់​ដុំ ជា​ហេតុផល​មួយ​ទៀត​ធ្វើ​ឲ្យ Bruce វាយ​ចេញ​រហ័ស។ អ្វី​ដែល​គ្រប់គ្នា​ត្រូវ​ដឹង តារា​ប្រុស​ដែល​ស្លាប់​ក្នុង​ឆ្នាំ​១៩៧៣​រូប​នេះ​​ ជា​ម្ចាស់​​ក្បាច់​គុន​ចិន Wing Chun ដែល​ជា​ក្បាច់​គុន​រហ័ស​ជាង​គេ​ពេល​បច្ចុប្បន្ន។

គ្រា​មួយ Bruce Lee ប្រើ​ពេល​តែ​១​វិនាទី​ប៉ុណ្ណោះ​ តែ​អាច​វាយ​ចេញ​៩​ដៃ បើ​សរុប​ជា​ទម្ងន់​ស្មើ ១៣៦,៨​គីឡូក្រាម។ Bruce Lee ទទួល​មរណភាព​ ដោយ​សារ​ជំងឺ​ប៉ោង​សរសៃ​ឈាម​ខួរក្បាល​ក្នុង​អាយុ​៣២​ឆ្នាំ៕ ​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់