• 2017-05-17 10:25:00
  • ភាពយន្ត

សាឌី រៀប​រាប់​ពី​បទ​ពិសោធន៍​ដែល​ត្រូវ​ កេន្នី​ វ៉ៃ​នឹង​ស្បែក​ជើង(វីដេអូ)

  • 2017-05-17 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណា សាឌី ប្រាប់​ Sabay ថា​ឈុត​ឆាក​ដែល​នាង​ចាំ​មិន​ភ្លេច​ក្នុង​រឿង​ "មន្ត​ស្នេហ៍លេខា" គឺ​នៅ​ពេល​ដែល​នាង​ត្រូវ​កេន្នី​វ៉ៃ​នឹង​​ស្បែក​ជើង។ ​

“បើ​និយាយ​ពី​ឈុត​មួយ​ដែល​ខ្ញុំ​ថា​ពិបាក​ជាង​ គឺ​ត្រង់​ឈុត​មួយ​ដែល​កេន្នី​ ចាប់​បាន​ខ្ញុំ​ជា​មួយ​សេនី​នៅ​ជា​មួយ​គ្នា​ រួច​នាង​ក៏​វ៉ៃ​ខ្ញុំ​នឹង​ស្បែក​ជើង ព្រោះ​ពេល​នោះ​ ខ្ញុំ​វាយ​ប្រ​តាយ​ប្រតប់​គ្នា​រហូត​ដល់​រហែក​រ៉ូប​អស់​ហើយ​ ថែម​ទាំង​ដួល​ក្នុង​បន្ទប់​ទឹក​ឡើង​ជាំ​ទៀត​ផង" សាឌី ថ្លែង។ ​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​អះ​អាង​ថា​ នេះ​ក៏​​ជា​ឈុត​ដែល​ធ្វើ​ឲ្យ​យំ​ខ្លាំង និង​អន់​ចិត្ត​ជាង​គេ​ដែរ​ព្រោះ​ពេល​នោះ​អារម្មណ៍​ស្អប់​កេន្នី តែ​ដឹង​ថា​សេនី​ នឹង​ទៅ​រក​កេន្នី​ហើយ​មិន​មក​រក​នាង​នោះ​ទេ៕

អាន៖ មួយ​រឿង​នេះ​ ណា សាឌី ប៊ិះធ្វើ​ខុស​បម្រាម​ឪពុក​ម្ដាយ

តោះ ស្ដាប់​នាង​បក​ស្រាយ​ផ្ទាល់​មាត់​បន្តិច​មើល៍!!!

អត្ថបទ៖ សុខណា

មតិយោបល់