_medium.jpg)
- សុក្រ, 19 ឧសភា 2017 07:54
- ជីវិតតារា
ជំងឺច្រើនមុខកំពុងតែគំរាម សុគន្ធ ថេរ៉ាយុ ធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភខ្លាំង
- សុក្រ, 19 ឧសភា 2017 07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺច្រើនមុខកំពុងតែគំរាម សុគន្ធ ថេរ៉ាយុ ធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភខ្លាំង
ចន្លោះមិនឃើញ
ក្រោយពី សុគន្ធ ថេរ៉ាយុ បានទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យប្រទេសថៃរួចមកលទ្ធផលចេញពីគ្រូពេទ្យថៃថាក្រៅពីមេរោគក្នុងក្រពះ លោកនៅមានជំងឺច្រើនមុខទៀតកំពុងតែតាមគំរាមកំហែង រហូតធ្វើឲ្យឪពុកម្ដាយភិតភ័យយ៉ាងខ្លាំងផងដែរ។
សុគន្ធ ថេរ៉ាយុ បានប្រាប់ Sabay ថាលោកមានបញ្ហាសុខភាពរយៈពេល១ខែទើបសម្រេចចិត្តទៅពិនិត្យសុខភាពនៅប្រទេសថៃ។ បន្ទាប់ពីពិនិត្យលទ្ធផលឃើញថាលោកមានជំងឺច្រើនមុខ មានមេរោគក្នុងក្រពះ គ្រួសក្នុងតម្រង់នោម ក្រលៀនខាងស្ដាំមានគីស និង ដុះសាច់ក្នុងប្រមាត់ផងដែរ។
“ពេលប៉ាម៉ាក់ខ្ញុំគាត់បានដឹងថា ខ្ញុំមានជំងឺច្រើនបែបនេះគាត់ព្រួយបារម្ភពីខ្ញុំយ៉ាងខ្លាំង តែគ្រូពេទ្យបានប្រាប់ថា មិនបាច់ព្រួយបារម្ភអ្វីច្រើនពេកទេ ព្រោះជំងឺខ្ញុំប៉ុន្មានមុខនេះមិនទាន់មានអាការៈអ្វីធ្ងន់ធ្ងរនៅឡើយទេ ព្យាបាលជា តែត្រូវប្រើពេលយូរបន្តិចហើយបង" ។ ម្ចាស់បទ "រាំបុកដើមទ្រូង" ថ្លែង។
គួរបញ្ជាក់ថា ចាប់តាំងពីមានជំងឺក្នុងខ្លួនរហូតមកដល់ពេលនេះ សុគន្ធ ថេរ៉ាយុ ចេញចូលទៅព្យាបាលនៅប្រទេសថៃបានចំនួន៣ ដងមកហើយ ។ ដោយក្នុងមួយខែត្រូវទៅជួបពេទ្យថៃម្ដងដើម្បីតាមដានសុខភាព៕