• 2017-05-24 03:40:02
  • ភាពយន្ត

ចូល​សិល្បៈ​វិញភ្លាម លី ម៉ារីណា ចាប់​ដៃគូ​​ជាមួយ ទេព រិនដារ៉ូ ភ្លែត​តែម្ដង!

  • 2017-05-24 03:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក មក​រស់​នៅ​ស្រុក​កំណើត​ហើយ សម្រេច​ចិត្ត​ចូល​សិល្បៈ​ជា​ថ្មី​វិញ អ្នក​នាង លី ម៉ារីណា​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ​ខ្លួន​នឹង​ថត​​ខ្សែភាពយន្ត​ឲ្យ​ទូរទស្សន៍​ធំ​មួយ ដោយ​​ក្នុង​នោះ ដៃគូ​សម្ដែង​របស់​នាង​គឺ លោក ទេព រិនដារ៉ូ ។

ខ្សែភាពយន្ត​ដែល លី ម៉ារីណា ​គ្រោង​ថត​នោះ តារា​ស្រី​ខាង​លើ​មិន​​បាន​ទម្លាយ​ចំណង​ជើង ក៏​ដូច​ជា អ្នក​ដឹក​នាំ​សម្ដែង​ឲ្យ​ដឹង​​ឡើយ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា រឿង​​នោះ​សម្រេច​ចាក់​​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស។ " គាត់​មិន​ទាន់​ឲ្យ​និយាយ​ចំណង​ជើង​ឡើយ ចាំ​ថ្ងៃ​ក្រុងពាលី​ចេញ​ថត បាន​បញ្ចេញ​ឲ្យ​ដឹង នៅ ដើម​ខែ កក្កដា គ្រោង​ក្រុង​ពាលី​ចេញ​ហើយ គ្រប់​យ៉ាង​យើង​អូខេ​គ្នា​អស់​ហើយ" លី ម៉ារីណា ថ្លែង ។

តាម​ការ​រៀបរាប់​របស់ លី ម៉ារីណា ខ្សែភាពយន្ត​ខាង​​ជា​រឿង​បែប​បូរាណ ដោយ​ក្នុង​នោះ តារា​សម្ដែង​សុទ្ធតែ​ជា​តារា​​ជើង​ចាស់ ល្បី​ៗ​ចូល​រួម​ស្ដែង ហើយ​នាង និង លោក ទេព រិនដារ៉ូ ធ្វើ​ជា​តួ ឪពុក​ម្ដាយ​របស់​តួឯក។

ការ​សម្រេច​មក​ចូល​​​សិល្ប​វិញ បន្ទាប់​ពី​ផ្អាក​ជិត​១០ឆ្នាំ​ដោយ​ចេញ​ទៅ​រស់​នៅ សហរដ្ឋ​អាមេរិក​ជាមួយ​​ស្វាមី​នេះ ត្រូវ​បាន លី ម៉ារីណា​ បញ្ជាក់​ថា ក៏​ព្រោះ​តែ​ការ​ស្រលាញ់​មិន​ដាច់​ចិត្ត ហើយ​មាន​ការ​សំណូមពរ​ពី​មិត្តភ័ក្ដិ​ក៏​ដូច​ជា​អ្នក​ដឹក​​នាំ​សម្ដែង។ ម្យ៉ាងទៀត​ក៏​ព្រោះ​តែ​ខ្លួន​ត្រឡប់​មក​ស្រុក​កំណើត​លើក​នេះ គឺ​នៅ​ច្រើន​ឆ្នាំ មិន​ទាន់​ទៅ​​រស់​នៅ​អាមេរិក​​​វិញ​ទេ ចាំ​កូន​ធំ​ចូល​រៀន​បាន​ត្រឡប់​ទៅ​វិញ ដូច​នេះ​មាន​ពេល​ច្រើន​ក្នុង​ការ​ថត។

កន្លង​មក​លី ម៉ារីណា ធ្លាប់​បាន​ថត​ខ្សែភាពយន្ត​ជាង​ជាង១៩រឿង​មក​ហើយ ហើយ​ភាពយន្ត​ដែល​ត្រូវ​បាន​ទស្សនិកជន​ចាប់​អារម្មណ៍​ជាង​គេ មាន​ដូច​ជា​រឿង" ទឹក​ភ្នែក​ជាយដែន"និង រឿង"ចំណង​ប្រាំ​ប្រការ"ជា​ដើម៕

***ចុចត្រង់នេះទាក់ទងនឹង លី ម៉ារីណា

***ចុចត្រង់នេះទាក់ទងនឹង ទេព រិនដារ៉ូ

***ភាពយន្តខ្មែររបស់យើង

អត្ថបទ៖ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម