• 2017-06-01 05:31:24
  • ភាពយន្ត

រំភើប​ណាស់​​កុមារ​កំព្រា​ជាង​២០០​នាក់ ចូល​ទស្សនា​រឿង​ “Sing” Free!

  • 2017-06-01 05:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​រោងភាពយន្ត Major Cineplex by Cellcard បាន​រៀបចំ​កម្មវិធី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ ដោយ​បញ្ចាំង​រឿង "Sing” ដល់​កុមារ​មក​ពី​អង្គការ​ PSE ជាង​ ២០០​នាក់។

លោក​ សៅ សុខនី នាយក​ប្រតិបត្តិ​រោងភាពយន្ត Major Cineplex by Cellcard បាន​លើក​ឡើង​ថា​នេះ​ជា​លើក​ទី​៣​ដែល​លោក​នឹង​អង្គការ​ PSE បាន​សហការ​គ្នា​ដើម្បី​យក​កុមារ​ដែល​ពុំ​មាន​លទ្ធភាព​គ្រប់​មក​ទស្សនា​ភាពយន្ត​​នៅ​រោងភាពយន្ត​ទំនើប។ "ការ​បង្កើត​កម្មវិធី​នេះ​ឡើង​មិន​ត្រឹម​តែ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​​កុមារ​ទាំង​បាន​មើល​រឿង​នោះ​ទេ ក៏​ជា​ការ​ផ្ដល់​ក្ដី​ស្រលាញ់​នឹង​យក​ចិត្ត​ទុក្ខ​ដាក់​ចំពោះ​ពួក​គេ​ដែរ"។ លោក​បន្ត។

លោក​បន្ត​ថា​កាល​ដែល​សម្រេច​ចិត្ត​យក​រឿង​ "Sing” ឲ្យ​កុមារ​ទាំង​អស់​ទស្សនា​ព្រោះ​លោក​ជឿជាក់​ថា​កុមារ​នីមួយៗ​តែង​តែ​មាន​ក្ដី​សុបិន​ផ្សេងៗ​គ្នា ជាក់​ស្ដែង​រឿង "Sing” នេះ​គឺ​និយាយ​ពី​តួអង្គ​ដែល​មាន​ក្ដី​ស្រមៃ​ក្លាយ​ជា​តារា​ចម្រៀង គឺ​ពួក​គេ​ត្រូវ​តស៊ូ​យ៉ាង​លំបាក​ដើម្បី​បំពេញ​ក្ដី​សុបិន​មួយ​នេះ​ឲ្យ​ជោគជ័យ ហើយ​លោក​រំពឹង​ថា​សាច់​រឿង​នេះ​ជា​កម្លាំង​ចលករ​ជំរុញ​ទឹក​ចិត្ត​​​ដល់​កុមារ​ទាំង​អស់​ឲ្យ​ដើរ​តាម​ក្ដី​សុបិន​របស់​ពួក​គេ៕​​​​​​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម