• 2017-06-27 10:20:35
  • ស្ទីលតារា

ឡូយ​មែន! វីដេអូ​ម៉ូដែលខ្មែរ៣​រូប​បង្ហាញ​ឈុត​តំណាង​កម្ពុជា​នៅ​កូរ៉េ

  • 2017-06-27 10:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា ក្រុម​តារា​ម៉ូដែល ដែល​ដឹក​នាំ​ដោយ​កញ្ញា សូរ្យ អេណា ត្រូវ​បាន​ជ្រើស​រើស​ទៅ​ប្រកួត​នៅ​​កម្មវិធី​​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​ កន្លង​ទៅនេះ។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា "Asia Model Festival 2017 ​" ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១៤ ដល់ ថ្ងៃទី២៥​ខែ មិថុនា ឆ្នាំ ២០១៧ កន្លង​ទៅ​ដោយ​មាន​តារា​ម៉ូដែល​មក​​​២៧​ប្រទេស​ទូទាំង​​ទ្វីប​អាស៊ី​បាន​ចូល​រួម។

ក្នុង​នោះ សូរ្យ អេនណា អះ​អាង​ថា អ្នក​រៀបចំ​បាន​​សម្រេច​ប្រគល់​ពាន​​មួយ​ឲ្យនាង​​​ដោយ​មិន​បាច់​ចូល​រួម​ប្រកួត ព្រោះ​កម្មវិធី​នេះ មាន​ពាន​កិត្តិយស​១​សម្រាប់​ប្រទេស​នីមួយៗដែល​បាន​ចូល​រួម ។

អាន៖ ជុំ​វិញ​ សូរ្យ អេណា ទទួល​ពាន

អាន៖ ការ​បោះ​ឆ្នោត​រើស សមាគម​​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី...

អាន៖ អាន​ព័ត៌មាន​កម្សាន្ត​ថ្មីៗ

ចំណែក​ឯ​ខាង​ក្រោម​​នេះ​​ គឺ​លោក ដូ រីកូ កញ្ញា ផល សុផានីកា និង កញ្ញា នាង វណ្ឌី តារា​ម៉ូដែល​រះ​ថ្មី​ បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​តំណាង​កម្ពុជានៅ​ប្រទេស​កូរ៉េ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី