• 2017-07-11 04:11:49
  • ភាពយន្ត

ទី​បំផុត​ Daniel Craig នឹង​សម្ដែង​រឿង​ James Bond វគ្គ​ថ្មី​ផ្លូវការ​ ហើយ​​ចាប់​ដៃ​គូ​ជាមួយ Adele

  • 2017-07-11 04:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​២០១៥ តារា​រូប​នេះ​បាន​និយាយ​ថា​សុខ​ចិត្ត​អារ​ក​ដៃ​ខ្លួន​ឯង​វិញ ជា​ជាង​ថត​រឿង​ James Bond ម្តង​ទៀត។ ប៉ុន្តែ​នៅ​ពេល​នេះ​តារា​សម្ដែង​ Daniel Craig ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ចូល​មក​សម្ដែង​រឿង​ទី​៥​សម្រាប់​ខ្សែ​រឿង​ James Bond នេះ​ជា​ផ្លូវ​ការ​ហើយ​ បន្ទាប់​មាន​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ជំនួស​តួ​របស់​លោក។

តារា​សម្ដែង​ Daniel Craig

បើ​តាម​សារព័ត៌មាន​ Mirror ផលិតករ​រឿង​អ្នក​ស្រី Barbara Broccoli បាន​ឲ្យ​ដឹង​ថា​បាន​ទាក់​ទង​តារា​វ័យ​ ៤៩​ឆ្នាំ​រូប​នេះ​រួច​ហើយ​ដើម្បី​ថត​រឿង​ 007 វគ្គ​ថ្មី​ ជាមួយ​នឹង​កំពូល​តារា​ចម្រៀង​ Adele សម្រាប់​បទ​ចម្រៀង​ក្នុង​រឿង​ដ៏​ល្អ​មួយ។

សារព័ត៌មាន​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ អ្នក​ស្រី Barbara បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​និយាយ​បញ្ចុះ​បញ្ចូល​ Daniel Craig ដើម្បី​មក​ចូល​រួម​សម្ដែង​ជា​តួអង្គ​នេះ​ម្ដង​ទៀត​ ទោះ​បី​ជា​លោក​ធ្លាប់​និយាយ​ថា​នឹង​មិន​ត្រលប់​មក​សម្ដែង​ជា​តួអង្គ​នេះ​ទៀត​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិតករ​រូប​នេះ​ក៏​បាន​ចាត់ចែង​ទាក់​ទង​តារា​ចម្រៀង Adele ឲ្យ​មក​ច្រៀង​ចម្រៀង​មួយ​បទ​ទៀត​សម្រាប់​រឿង​ថ្មី​នេះ​ បន្ទាប់​ពី​បទ​ចម្រៀង​កាល​ពី​រឿង​មុន​ដែល Adele បាន​ច្រៀង​គឺ​បទ "Skyfall” បាន​ក្លាយ​ជា​បទ​ចម្រៀង​ទី​១របស់​ខ្សែ​រឿង​ James Bond ដែល​ទទួល​បាន​ពាន​រង្វាន់​ Grammys, BRITs, និង Oscars៕

តារាច​ម្រៀង Adele

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់