• 2017-07-24 03:23:50
  • ភាពយន្ត

កាន់​តែ​ពិសេស​! ទៅ​មើល​រឿង​ "វិកល​ចរិត​​" ម្ដង​ ស្មើ​ការ​បរិច្ចាគ​១​ដុល្លារ​ ដល់​កុមារ​បាត់​បង់​សតិ

  • 2017-07-24 03:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​លោក​ ហ៊ុយ យ៉ាឡេង ម្ចាស់​ផលិត​កម្ម​ មាតុ​ចក្រ និង​ជា​អ្នក​ដឹក​នាំ​រឿង​ "វិកល​ចរិត​" បាន​ប្រកាស​​​​ថា រាល់​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នីមួយៗ​ សម្រាប់​ការ​ដាក់​បញ្ចាំង​ភាពយន្ត​រឿង​"វិកលចរិត" លើក​នេះ​ នឹង​ត្រូវ​ដក​យក​១​ដុល្លារ​ដើម្បី​បរិច្ចាគ​ដល់​កុមារ​ដែល​បាត់​បង់​សតិ​នៅ​កម្ពុជា​។

លោក​ប្រាប់​ពី​មូលហេតុ​ថា៖ "ដោយ​សារ​តែ​លើក​មុន​យើង​បាន​រួច​ខ្លួន​ម្ដង​ហើយ ដូច្នោះ​ហើយ​លើក​នេះ​យើង​ចង់​តប​ស្នង​ដល់​អ្នក​គាំទ្រ​វិញ​ ឲ្យ​ដូច​ពាក្យ​ថា​ភាពយន្ត​ខ្មែរ​ជួយ​ខ្មែរ​វិញ​ដែរ"។

ហ៊ុយ យ៉ាឡេង ឬ មាតុចក្រ ​បញ្ជាក់​ថា​ នេះ​មិន​មែន​ត្រឹម​តែ​ជា​ការ​តប​ស្នង​​ដល់​អ្នក​គាំទ្រ​ទេ​ វា​ព្រម​ទាំង​ជា​ការ​អបអរ​សាទរ​ដែល​ភាពយន្ត​នេះ​បាន​ដាក់​បញ្ចាំង​នៅ​៣​ប្រទេស​ផ្សេង​គ្នា​ផង​ ពោល​គឺ​កម្ពុជា ថៃ និងឡាវនៅ​ថ្ងៃ​ទី​៣ សីហា ខាង​មុខ​នេះ​ហើយ​។

ម្ចាស់​ផលិត​កម្ម​ដដែល​បាន​ឲ្យ​ដែង​ទៀត​ថា ស្ថាប័ន​កុមារ​ដែល​លោក​គ្រោង​ផ្ដល់​ការ​បរិច្ចាគ​ជូន​មាន​៣​គឺ "មជ្ឈមណ្ឌល​កុមារ​ជាតិ" "អង្គការ​មូលនិធិ​កុមារ​កម្ពុជា" មាន​ទី​តាំង​ស្ថិត​នៅ​ស្ទឺង​មានជ័យ​ និង "​ក្រុម​ក្លឹប​កុមារ​តាហ៊្វុយ​ហ្ស៊ូ" តែ​ចំនួន​ថវិកា​ ផ្ដល់​ទៅ​តាម​ចំនួន​ជាក់​ស្ដែង៕

​​

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម