• 2017-07-26 09:42:56
  • ភាពយន្ត

ហេតុផល​៥​យ៉ាង​​ដែល​ធ្វើ​ឲ្យ នៅ ម៉ារីសា សម្ដែង​ជា​​​តួ​អង្គ​​ "ស្រទន់​" សម​ឥត​ខ្ចោះ

  • 2017-07-26 09:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ នៅ ម៉ារីសា គឺ​តារា​ស្រី​វ័យ​ក្មេង​របស់​កម្ពុជា ហើយ​ជាក់​ស្ដែង​ពេល​នេះ​នាង​បាន​សម្ដែង​ជា​តួឯក​ក្នុង​វីដេអូ​ភាគ​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​​គឺ "ស្រទន់​មន្ត​ស្នេហ៍" ដែល​ត្រៀម​បញ្ចាំង​​នៅ​ថ្ងៃ​ទី​១១​ខែ សីហា ខាង​មុខ​នេះ​ហើយ។

ចុចអាន៖ ជុំវិញវីដេអូភាគ ស្រទន់​មន្ត​ស្នេហ៍

​​​​ហេតុផល​​ខាង​ក្រោម​នេះ​ដែល​ធ្វើ​ឲ្យ ម៉ារីសា សម្ដែង​ជា​​​តួ​អង្គ​​ "ស្រទន់​" សម​ឥត​ខ្ចោះ៖

១. រូប​រាង​ខាង​ក្រៅ៖ បើ​តាម​ការ​ពណ៌នា​របស់​អ្នក​និពន្ធ​​​នៅ​ក្នុង​ប្រលោម​លោក​តួអង្គ​ ស៊ីវី ឬ​ស្គាល់​ថា​ជា​ "ស្រទន់" នោះ​មិន​មែន​ជា​នារី​ដែល​ស្រស់​ស្អាត​​ឆើត​ឆាយ​ឡើយ​បើធៀប​នឹង​នាយក​ក្រុមហ៊ុន ដួង មេត្រី និង តារា​បង្ហាញ​ម៉ូដ​ជួរ​មុខ​ប្រចាំ​ប្រទេស ដាអ៊ីណា។ ម៉ារីសា មាន​ចំណុច​ច្រើន​ដែល​ដូច​​តួអង្គ "ស្រទន់" ជាពិសេស​គឺ​ទម្រង់​មុខ​ល្អ​គន់​មាន​មន្ត​ស្នេហ៍​ និង​​អត្តចរិត​​ម៉ឺងម៉ាត់​សក្ដិសម​ជា​តួអង្គ​បង​ស្រី។​​​​

២. ពេល​វេលា៖ ម៉ារីសា មិន​ទទួល​យក​ការងារ​ថត​អ្វី​ទាំង​អស់​អំឡុង​ពេល​ថត​វីដេអូ​ភាគ​​នេះ​ចំណាយ​ពេល​ប្រមាណ​ជា​១​ឆ្នាំ​ ដោយ​គោល​បំណង​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​​សម្ដែង​រឿង​នេះ​មួយ​ប៉ុណ្ណោះ។

​​៣. បទ​ពិសោធន៍៖ ទោះ​បី​ជា​ ម៉ារីសា ជាតារា​​វ័យ​ក្មេង​ពិត​មែន​ ប៉ុន្តែ​នាង​​ធ្លាប់​សម្ដែង​ក្នុង​​ភាពយន្ត​​ខ្នាត​ធំ​របស់​ថៃ​គឺ "ខ្មោច​អ្នក​របាំ" ដោយ​នាង​សម្ដែង​ជា​តួ​អ្នក​របាំ​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​តំបន់​មួយ​​ដើម្បី​បន់​ស្រន់​សុំ​ក្ដី​សុខ។ មិន​អស់​ត្រឹម​ប៉ុណ្ណេះ​ទេ​​ស្រី​ស្អាត​រូប​នេះ​ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​រឿង "អូន​ជា​បេះដូង​បង" របស់​ផលិតកម្ម រ៉ក។

៤. ប្រសាសន៍​របស់​អ្នក​ដឹក​នាំ៖ លោក​ ជ័យ សម្បត្តិ បាន​លើក​ឡើង​ថា ម៉ារីសា គឺ​បាន​ខិត​ខំ និង​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុម​ផលិត​ "ស្រទន់​មន្ត​ស្នេហ៍" ដើម្បី​​ឲ្យ​វីដេអូ​ភាគ​នេះ​ចេញ​មក​ដូច​ការ​រំពឹង​ទុក្ខ។

៥. ការ​យក​ចិត្ត​ទុក្ខ​ដាក់​ទៅ​លើ​ឈុត​ឆាក៖ គ្រប់​ឈុត​ឆាក​ទាំង​អស់​ ម៉ារីសា សម្ដែង​ដោយ​ចេញ​ពី​ចិត្តនិង​ប្រយ័ត្ន​ប្រយែង​ខ្ពស់ ព្រោះ​នាង​ជា​តួអង្គ​សំខាន់​សម្រាប់​រឿង​នេះ​ ប្រសិន​បើ​នាង​ធ្វើ​មិន​បាន​ល្អ​អាច​នឹង​ធ្វើ​ឲ្យ​សាច់​រឿង​ទាំង​មូល​ធ្លាក់​ទៅ​តាម​ហ្នឹង​បាន៕​​​​​​​​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទថ្មី