• 2017-08-03 05:11:28
  • ភាពយន្ត

មក​ដល់​ហើយ​ឈុត ស្រទន់ រត់​គេច​ពី ដេតភូមិន្ទ​ ដែល​អ្នកគាំទ្រ អន្ទះសា​ចង់ដឹង (វីដេអូ)

  • 2017-08-03 05:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ដែល​ជក់​ចិត្ត​បំផុត​នៅ​ពេល​ ស្រទន់ ដឹង​ថា​ ដេតភូមិន្ទ មាន​គូ​ដណ្ដឹង​ ដែល​ជា​ CEO របស់​ DM Empire គឺ ដួង​មេត្រី ស្រប​ពេល​ដែល​ខ្លួន​មាន​ចិត្ត​ទៅ​លើ​បុរស​មាន​អំណាច​រូប​នេះ​ដែរ អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ការ​ចាក​ចេញ។ តើ បុរស​សង្ហា​ចរិត​ម៉ឺងម៉ាត់​រូប​នេះ​បណ្ដោយ​ឲ្យ​ស្រី​តូច​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ​គេច​ពី​ខ្លួន​បាន​ទេ?

ពេល​ដែល​ស្រទន់​ ដឹង​ថា​ ដេតភូមិន្ទ មាន​គូ​ដណ្ដឹង​ភ្លាម​ ស្រទន់​ ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ហើយ​ភ្លាម​ៗ​នោះ​ដែរ ភូមិន្ទ គឺ​បាន​មក​រក​ ស្រទន់ ដល់​ផ្ទះ ដើម្បី​បក​ស្រាយ​​​រឿង​ដែល​បាន​កើត​ឡើង​ពី​ក្រោយ​​ការមាន​គូ​ដណ្ដឹង តែ​ ស្រទន់ បាន​គេច​ទៅ​ផ្ទះ​មិត្ត​ភក្តិ​តាំង​ពី​ព្រឹកដល់ល្ងាច ទើប​​​ ភូមិន្ទ​ មក​លើក​ទី​មួយ​មិន​បាន​ជួប​ ស្រទន់ នោះ​ទេ គឺ​ជួប​តែ​បង​ស្រី​ធំ​របស់​ ស្រទន់ ប៉ុណ្ណោះ។

ដោយ​ការ​​បារម្ភ​​និង ហួង​ហែង​បុរស​តំណែង​ធំ​​នៅ DM Empire មិន​បាន​​បញ្ឈប់​សេចក្ដី​ព្យាយាម​ នោះ​ទេ​គឺ​គេ​បាន​មក​រក​ ស្រទន់ នៅ​ផ្ទះ​ម្ដង​ទៀត​រហូត​​បាន​ជួប និង​ធ្វើ​ការ​បក​ស្រាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​។

បន្ទាប់​ពី​បាន​ជួប​ហើយ​ ដេតភូមិន្ទ មិន​បណ្ដោយ​​ឲ្យ​ ស្រទន់ ឃ្លាត​ឆ្ងាយ​ម្ដងទៀតនោះ​ទេ ដោយ​ព្យាយាម​បក​ស្រាយ​គ្រប់​មធ្យោបាយ​ ក្នុង​គោល​បំណង​១​គឺ​មាន​ការ​យល់​ចិត្ត​ និង​អធ្យាស្រ័យ​ពី មនុស្ស​ស្រី​ខ្លួន​តូច​រូប​នេះ ប៉ុន្តែ​ដោយសារ​ការ​អន់​ចិត្ត និង​គិត​ថា​ខ្លួន​មិន​អាច​ប្រៀប​បាន​ជាមួយ​អ្នក​នាង​ខ្ពង់​ខ្ពស់ ដួង​មេត្រី ទើប​​ស្រីតូច​មុខ​ស្រស់ នៅ​តែ​មិន​ព្រម​ចុះ​ញ៉ម​នឹង​ពាក្យ​អធិប្បាយ​របស់ ភូមិន្ទ។

​​​​បុរស​មាន​អំណាច​នៅ​ DM ​ទាល់​តម្រិះ​​ហើយ​គិត​ថា​មាន​តែ​វិធី​ម្យ៉ាង​គត់​ដែល​អាច​បក​ស្រាយ​រឿង​ក្នុង​ចិត្ត​​ប្រាប់ ស្រីតូច​មុខ​ស្រទន់ របស់​គេ​បាន​​គឺ​​ចាប់​យក​ទៅ​លាក់​ទុក​នៅ​​ផ្ទះ​ ចម្ការ និង​បាន​ស្វែង​យល់​ចិត្ត​គ្នា​បន្ថែម​នៅ​ទី​នោះ​​១​យប់៕

កុំ​ភ្លេច​​ភាគ​ទី១​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ ១១ សីហា ខាង​មុខ​នេះ​ហើយ នៅ​កញ្ចក់​ទូរទស្សន៍ CTN៕

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម