• 2017-08-11 06:32:30
  • ភាពយន្ត

មាន​រឿង​អ្វី​ ដួង​ ម៉ានិច​ ហោះ​ពី​ថៃ​ទាំង​ប្រញាប់ប្រញាល់​មក​​​ស្រុក​ខ្មែរ​វិញ​?

  • 2017-08-11 06:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិត​កម្ម​​ជីអិម​(GM) បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ភាព​យន្ត​ខ្នាត​ធំ​រឿង​​ "ចង់​ដឹង​សាក​មើល​" ​របស់​ខ្លួន​លើក​ដំបូង​នៅ​​​ព្រឹក​មិញ​នេះ​ម្ដុំ​ផ្សារ​ដី​ហុយ។ខណៈ​ពេល​ពិធី​​​ក្រុង​ពាលី​រឿង​ជិត​ចាប់​ផ្ដើម​ ដួង ម៉ានិច ​ជា​តួ​ឯក​ស្រី​បែរ​ជា​នៅ​ប្រទេស​ថៃ​ទៅ​វិញ​​ រហូត​ធ្វើ​ឲ្យ​នាង​ត្រូវ​បង្ខំ​ចិត្ត​ទិញ​សំបុត្រ​យន្ត​ហោះ​​មក​កម្ពុជា​វិញ​ទាំង​ប្រញាប់​ប្រញាល់​។

ដួង ម៉ានិច បាន​ប្រាប់​ Sabay ថា​រូប​គេ​បាន​ចេញ​​ទៅ​និយាយ​ការ​ងារ​ថត​រឿង​នៅ​ប្រទេស​ថៃ​ តែ​ទៅ​បាន​១​ថ្ងៃ​ក៏​ត្រូវ​បង្ខំ​ចិត្ត​​ទិញ​សំបុត្រ​យន្ត​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ទាំង​តក់​ក្រហល់​ដើម្បី​មក​ចូល​រួម​ពិធី​ក្រុង​ពាលី​រឿង​ " ចង់​ដឹង​សាក​មើល​" ​ព្រោះ​ក្នុង​រឿង​នេះ ម៉ានិច ​ជា​តួ​ឯក​ស្រី ដូច្នេះ​មិន​អាច​ខ្វះ​នាង​បាន​ឡើយ​។

“​ពេល​នេះ​ទន់​ដៃ​ជើង​ណាស់​បង​អើយ​ ព្រោះ​យប់​មិញ​ខ្ញុំ​ក្រោក​ម៉ោង​ ៣​ ដើម្បី​មក​​ប្រលាន​យន្ត​ហោះ​ ឲ្យ​គេ​ត្រួត​ពិនិត្យ​ ម៉ោង ៦:១៥ នាទី​ទើប​យន្ត​ហោះ​ចេញ​ដំណើរ​មក​ខ្មែរ​។ ខ្ញុំ​មក​ដល់​ខ្មែរ​ម៉ោង​៧ កន្លះ​រួចហើយ​ក៏​ប្រញាប់​ចេញ​មក​ឲ្យ​ទាន់​កម្មវិធី​ក្រុង​ពាលី​រឿង​"។នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តួ​ឯក​ស្រី​រឿង​ "ហង្ស​បាក់​ស្លាប​" ៕

ចុចអាន៖​​ស្រី​​ស្អាត​វ័យ​​១៥​ឆ្នាំ​ម្នាក់​នេះ​ត្រូវ​ជា​អ្វី​នឹង​ សុគន្ធ នីសា ទើប​មុខ​ស្រដៀង​ម្ល៉េះ?

ចុចអាន៖ចង់​ស្គម​ថែម​ទៀត រ៉ា បូទី អត់ទ្រាំហាត់​ប្រាណ​ទាំង​កណ្ដាល​ថ្ងៃ (វីដេអូ)

ចុចអាន៖ទម្លាយ​មូល​ហេតុ​ដែល​តារា​ជើង​ចាស់ ឌី សាវ៉េត សុខ​ចិត្ត​បើក​ឡាន​ខ្លួន​ឯង​ ទោះ​មាន​វ័យ​ច្រើន​ក្តី

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់