• 2017-08-16 04:58:17
  • ភាពយន្ត

ឈុត​ចុង​ក្រោយ​​រឿង​ «ចៃដន្យ»​​ ធ្វើ​​ឲ្យ​​ Fans ជក់​ឡើង​មិន​ចង់​ឲ្យ​​ចប់​​

  • 2017-08-16 04:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា ភាគ​បញ្ចប់​នៃ​រឿង ​ចៃដន្យ​ ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ​ស​ង្គ​ម​​ហ្វេសប៊ុក និង YouTube កាលពី​ថ្ងៃ​សៅរ៍ សីហា​កន្លង​ទៅ​នេះ ដោយ​មកដល់​ពេលនេះ​ ​ចំនួន​អ្នក​មើល​បាន​កើនឡើង​ដល់ 680K ពិសេស​នោះ​មានការ​​​ឆ្លើយឆ្លង Comments គ្នា​ដល់​ទៅ 200 Comments ,16K Like និង 8453 Shares ។​

​បង្តើត​ភាពរំ​ជើ​ប​រំ​ជួល​ដល់​ម្ល៉ឹ​ង​ព្រោះ​វគ្គ​នេះ​បង្ហាញ​ពី​ចំនុច​ចាប់​ផ្តើម​នៃ​ស្នេហា​រវាង​តួ​ប្រុស និង​តួ​ស្រី ដោយ​មាន​ការ​សន្ទានា​បែប​លែបខាយ លេងសើច និង​ឈុត​ផ្អែមល្ហែម​ជាច្រើន ពិសេស​មាន​បទ​​ប្រចាំ​រឿង​ “I Love You” របស់ Sai ដែលស្វីត​​​ត្រូវ​នឹង​សាច់រឿង​ទៀត​ធ្វើឲ្យ​អ្នក​មើល​កាន់តែ​ចូល​តួ ។

យោង​តាម​ការ Comments នៅ​ហ្វេស​ប៊ុកផេក Sabay ឃើញ​ថា​មាន​អ្នក​មើល​ជាច្រើន​បាន Tag មិត្ត​ភ័ក្ត​ខ្លួន​ហើយ​ចូលរួម​យោបល់​ថា ៖ លើស​ស្ករ​ហើយ ,មើល​បណ្ដើរ​ស្ញេញ​បណ្ដើរ​, ឡើង Sweet ញញឹម​តែ​ម្នាក់​ឯ​មើល​យូរៗ​ទៅ​ចង់​ឆ្គួ​ត , មិនចង់​ឲ្យចប់សោះ , លើក​នេះ​អូន​លង់​ស្នេហ៍​តួ​ប្រុស​ម្តង , ពីរ​នាក់​នេះ​ស្អាត​សមគ្នា​ណាស់ ,មាន​តែ​យើង​ពីរ​នាក់​ទើប​យល់​អារម្មណ៍​នេះ​ជាដើម​ ​។​

​« រឿង​ចៃដន្យ​កើតឡើង​ជុំ​វិញ​ខ្លួន​យើង​រាល់ថ្ងៃ សូម្បី​ពេល​ខ្ញុំ​សរសេរ​រឿង​នេះ ក៏​យក​ចេញពី​រឿង​ពិត​ដែល​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក ជួប​ផ្ទាល់​ដែរ ដូច​ត្រង់​ឈុត​តួ​ស្រី ឃើញ​ឡាន​តួ​ប្រុស​ស្អាត​​អ៉ី​ចឹង បទពិសោធន៍​ខ្ញុំ​កាលនោះ គឺ​កំពុង​ចង់​ទិ​ញ​ឡាន ហើយពេល​​ដើរ​ផ្សារ​ក៏​ឃើញ​ឡាន​មួយ​ស្អាត​ ហើយ​​បាន​លួច​ថត​ទុក​ដែរ​ ដូច​តួ​ស្រី​ក្នុង​រឿង​អ៊ីចឹង​​»។​ នេះបើ​តា​មការ​ឲ្យដឹង​ពី អ្នកស្រី លី​ដា​ អ្នកនិពន្ធ​រឿង​ចៃដន្យ​ ។​

អ្នកស្រី​បន្តថា ៖ ​« ក្នុង​ភាគ​បញ្ចប់​នេះ ត្រង់​ឈុត​ដែល​តួ​ប្រុសបើកឡាន​តាម​ពី​ក្រោយ​ ​ជូន​តួ​ស្រី​ទៅផ្ទះ ខ្ញុំ​យល់​ថា​ត្រូវ​រឿង​អ្នក​ចាប់​ផ្ដើម​ទាក់ទង​គ្នា​លើក​ដំ​បូ​ង​ច្រើន ។ ប៉ុន្តែ​ឈុត​ដែល​​ធ្វើឲ្យ​​អ្នក​មើល​ចូលចិត្ត​ជាងគេហើយលួច​ញញឹម​នោះ​ ​ខ្ញុំ​គិត​ថា​គឺ​ពេល​តួ​ប្រុស​ឈ​រ​ចាំ តួ​ស្រី​នៅ​មុខ​ផ្ទះ ពិសេស​ពេល​ចូល​ដល់​ក្នុង​ឡាន​មាន​ត្រៀម​បាច់​ផ្កា​ឲ្យ​ទៀ​ត​ឡើង​រ៉ូម៉ែនទិច​ខ្លាំង​ម៉ង កន្លែង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ Fans ច្រើន​ថា ផ្អែម​​ខ្លាំង ហើយ​មើល​ច្រើនដង​។ អ៉ី​ចឹង​​​បើ​​អ្នក​មើល​ជា​ប្រុសៗ នៅ​ខ្វះ​ត្រង់​ហ្នឹង អាច​សាក​ធ្វើ​តាម​រឿង​នេះ​បាន​ដើម្បីយកចិត្ត​​មិត្ត​ស្រី​​ »។

​« ក្រុម​ការងារ​​យើង​ក៏​សូម​​​អរគុណ​ចំ​ពោះ​ការ​គាំទ្រ​របស់​អ្នក​មើល​ទាំងអស់ ពិសេស​អ្នក​ដែល​បាន​ផ្តល់​យោបល់​ទោះ​ល្អ ឬ​មិនល្អ សម្រាប់​យើង​ការចូលរួម​យោបល់​របស់​អ្នក​ពិតជា​មានតម្លៃ ហើយ​យើង​នឹង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​កាន់តែ​ល្អ​នៅ​រឿង​លើក​ក្រោយៗ​ទៀត​»៕​

កុំ​​​ទាន់​ជឿ​​​អ្នក​​និពន្ធ​​និយាយ​ ចង់​​ច្បាស់​​​សូម​​មើល​​វីដេអូ៖

តោះ! មើលកម្រង​រូបភាពស្អាតៗ ក្នុងរឿង​ ចៃដន្យ​ទាំង​មូល​ ៖

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម