• 2017-08-20 08:24:41
  • ភាពយន្ត

អស្ចារ្យ​មែន! "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

  • 2017-08-20 08:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ Facebook ផ្លូវការ​របស់​ នាយកដ្ឋាន​សិល្បភាពយន្ត និង​ផ្សាយ​វប្បធម៌ បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ ទី​១៧​ នេះថា ភាពយន្ត​ខ្នាត​ធំ​រឿង "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" ត្រូវ​បាន​ "ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​" ជ្រើស​រើស​ជា​ភាពយន្ត​ឆ្នើម ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​អាស៊ាន ​នៅ​ប្រទេស​វៀតណាម។ ​​​

បើ​តាម​វិបសាយ​ Nham Dan Online របស់​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា ស្នាដៃ​របស់​អ្នក​និពន្ធ​ល្បី ពាន់ ភួងបុផ្ផា ដែល​ចំណាយ​ប្រាក់​ផលិត​អស់​កន្លះ​លាន និង​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​នេះ ​នឹង​ដាក់​ប្រកួត​ក្នុង​កម្មវិធី​ "The 20th Vietnam Film Festival" ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង Da Nang ប្រទេស​វៀតណាម។

ដំណើរ​ការ​ប្រកួត​នេះ​ នឹង​ធ្វើ​ឡើង​រយៈ​ពេល​៥​ថ្ងៃ​ ដោយ​គិត​ចប់​ពី​ថ្ងៃ ២៤ ដល់២៨ ខែ​ វិច្ឆិកា ឆ្នាំ​២០១៧​ និង​មាន​ប្រទេស​ជា​ច្រើន​ចូល​រួម​៕​​ ​

អត្ថបទ៖ សុខណា

មតិយោបល់