• 2017-08-21 08:19:51
  • ជីវិតតារា

ក្តៅៗ! ស្រីតុ និង​ រ៉ូលីន ជម្រះ​មន្ទិល​រឿង​ហក់​ចូល​ហង្សមាស (វីដេអូ)

  • 2017-08-21 08:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ពាក្យចចាមអារ៉ាម​ថា​ តារា​កំប្លែង​ស្រីតុ និង​ រ៉ូលីន បានត្រៀម​ដឹក​ដៃ​គ្នា​ចូល​ផលិតកម្ម​ហង្សមាស ពេល​នេះ​អ្នក​ទាំង​២​ចេញ​មុខ​បកស្រាយ​ហើយ។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​គណនី​សង្គម​ Facebook របស់​ ស្រីតុ អ្នក​ទាំង​២​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់​បញ្ចាប់​កុង​ត្រា​ជា​មួយ​ផលិតកម្ម​ថោន​នៅ​ឡើយ​ទេ ហើយ​អ្នក​ទាំង​២​ក៏​គ្មាន​បំណង​ចង់​ផ្លាស់​ទ្រនំ​ទៅ​ ហង្សមាស​ ដែរ។

តារា​កំប្លែង​ស្រីតុ និង​ រ៉ូលីនថែម​ទាំង​បញ្ជាក់​ទៀត​ថា ដោយ​សារ​ខ្លួន​មាន​អាជីព​ជា​តួ​កំប្លែង​ផង និង​ជា​អ្នក​ចម្រៀង​ផង​ ដូច្នេះ​មាន​ការងារ​ដូច​ជា​ Freelancer ហើយ​ពួក​គេ​អាច​ឡើង​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ទាំង​អស់។ ចំណែក​ឯ​សកម្មភាព​ដែល​ចេញ​ចូល​ផលិតកម្ម​ខាង​លើ​ គឺ​គ្រាន់​តែ​ជា​ថត​ពាណិជ្ជកម្ម​ឲ្យ​កម្ម​វិធីមួយ ​របស់​ហង្សមាស​ប៉ុណ្ណោះ ៕

សូម​ស្ដាប់​ការ​រៀប​រាប់​បន្ថែម​របស់​អ្នក​ទាំង​២៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី