• 2017-08-24 04:29:59
  • ភាពយន្ត

«ស្រទន់​មន្ត​ស្នេហ៍» ចាក់​ផ្សាយ​យប់​នេះ​ហើយ

  • 2017-08-24 04:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​វីដេអូ​ភាគ​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៧ «ស្រទន់​មន្ត​ស្នេហ៍» ដែល​ទស្សនិក​ជន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា ជា​យូរ​ណាស់​មក​ហើយ​នោះ នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN ម៉ោង​៧​យប់​នេះ។ រឿងនេះចាក់ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៧ៈ០០ ដល់ម៉ោង៨ៈ០០យប់។

ជុំវិញវីដេអូភាគ ស្រទន់​មន្ត​ស្នេហ៍

មុន​នឹង​ទស្សនា​ភាគ១ នៃ​ខ្សែ​ភាពយន្ត «ស្រទន់​មន្ត​ស្នេហ៍»​ នៅ​យប់​នេះ សូមណែនាំអារម្មណ៍ប្រិយមិត្តមកដឹងនូវចំណុច​ពិសេស​របស់​រឿង​ភាគ​នេះ​ខ្លះៗ៖

  • ថត​ចេញ​ពី​ប្រលោម​លោក​មនោសញ្ចេតនា​ដ៏​ពេញ​និយម​បំផុត​កាល​ពី​ឆ្នាំ២០១៥ ដែល​មាន​អ្នក​អាន​ជាង​៣​លាន​នាក់

  • ប្រមូល​ផ្ដុំ​ដោយ​តារា​ល្បីៗ១០ជាងរូប ដូចជា ប៊ឺរី, នៅ ម៉ារីសា, ទេព កញ្ញា, ផាន់ ផាត់ណា, សៀម ស្រនិច, វី យ៉ារ៉ូ, គួង, ពុធ ស្រីខួច, វីយ៉ារ៉ូ

  • ចំណាយ​ពេល​ផលិត​យ៉ាង​សម្រិត​សម្រាំង រយៈពេល ១ឆ្នាំ

  • គុណភាព បច្ចេកទេស នៃការថត និងកាត់តវីដេអូតាមបែបបទដ្ឋានភាពយន្នខ្នាតធំ

  • លំដាប់កំពូលនៃសិល្បៈរចនាម៉ូដ ដើម្បីឲ្យស័ក្តិសមនឹងសាច់​រឿង​ដែលនិយាយ​អំពី​ Fashion

  • ជាការវិនិយោគដ៏ធំលើភាពយន្តភាគ ដែលសហការ​ផលិតដោយ​ក្រុមហ៊ុន Sabay Digital Corp. និង​ក្រុមហ៊ុន CBS(Cambodia Broadcasting Service) ថត​ដោយ​​​​ក្រុម​ការងារ​ Studio4។

Trailer «ស្រទន់មន្តស្នេហ៍»

បទចម្រៀង «ស្រទន់មន្តស្នេហ៍»

អត្ថបទ៖ ដេត ធន្នី

មតិយោបល់