• 2017-09-04 09:57:20
  • ភាពយន្ត

Angelina នាំ​តួ​ឯក​រឿង "First They Killed My Father” ស្រី​ម៉ុច​ទៅ​ចូល​រួម​មហោស្រព​រឿង​នៅ​អាមេរិក

  • 2017-09-04 09:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ តារា​សម្ដែង​និង​ដឹក​នាំ​រឿង Angelina Jolie បាន​ចូល​រួម​កម្មវិធី​មហោស្រព​ភាព​យន្ត Telluride Film Festival ដែល​មាន​ទី​តាំង​នៅ​រដ្ឋ​ Colorado សហរដ្ឋអាមេរិក​ ដើម្បី​សម្ពោធ​និង​បង្ហាញ​រឿង "First They Killed My Father”។

ក្នុង​ថ្ងៃ​នោះ​ដែរ​ នាង​បាន​នាំ​កូន​ប្រុស​ស្រី​ទាំង​៦​នាក់ ក៏​ដូច​ជា​តារា​សម្ដែង​សញ្ជាតិ​ខ្មែរ​ដែល​សម្ដែង​ជា​តួឯក សារៀម​ ស្រីម៉ុច​ ឲ្យ​ចូល​រួម​ផង​ដែរ​។

ភាពយន្ត​​សម្ពោធ​នៅ​មហោស្រព​ Telluride នេះ​គឺ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ និពន្ធ​ដោយ​លោក​ ល្រី អ៊ឹង លួង ជា​សកម្មជន​សិទ្ធ​មនុស្ស​មួយ​រូប​ ដែល​មាន​ជីវិត​រស់​ពី​សម័យ​កាល​ខ្មែរ​ក្រហម​ដ៏​ឃោរឃៅ​នៅ​ប្រទេស​កម្ពុជា​រួច​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ពេល​អាយុ​១០​ឆ្នាំ។

Maddox Chivan Jolie-Pitt ​កូន​ប្រុស​របស់ Angelina វ័យ​១៦​ឆ្នាំ​បាន​ក្លាយ​ជា​​ផលិតករ​ម្នាក់​ ក្នុង​ដំណើរ​ការ​ថត​រឿង​នេះ​នៅ​ប្រទេស​កម្ពុជា។

ក្នុង​ថ្ងៃ​សម្ពោធ​រឿង​នេះ​ដែរ Angelina បាន​តែង​ខ្លួន​យ៉ាង​សាមញ្ញ​ដោយ​​ស្លៀក​រ៉ូប​ពណ៌​ស និង​ទំលាក់​សក់​មើល​ទៅ​ក៏​ស្រស់​ស្អាត​ម្យ៉ាង។​​​​​​

អ្នក​ស្រី​ អ៊ឹង​ លូង​ ក៏​បាន​ចូល​រួម​ក្នុង​ឱកាស​នោះ​ដែរ​ ដោយ​ស្លៀក​ខោ​រលុង​ពណ៌​ស​ និង​អាវ​វៀល​ពណ៌​ខ្មៅ អម​ជាមួយ​វត្តមាន​របស់ សារៀម​ ស្រីម៉ុច និង​កូនៗ​ទាំង​៦​របស់ Jolie មើល​ទៅ​ពិត​ជា​ស្និទ្ធ​ស្នាល។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​ហូលីវូដ​ល្បីៗ​ដូច​ជា Natalia Portman និង Emma Stone ក៏​មាន​វត្ត​មាន​នៅ​ទី​នោះ​ផង​ដែរ។

បើ​យោង​ទៅ​តាម​សារព័ត៌មាន EW បន្ទាប់​ពី​បាន​ដាក់​បញ្ចាំង​ភាព​យន្ត​នេះ​ទទួល​បាន​ការ​ក្រោក​ឈរ​ទះ​ដៃ​ ដោយ​អ្នក​ទស្សនា​មាន​ការ​ពេញ​ចិត្ត​ខ្លាំង ព្រម​ទាំង​ទស្សនា​ទាយ​ថា​អាច​ឈ្នះ​ពាន​រង្វាន់​អូ​ស្ការ​ទៀត​ផង​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់