• 2017-09-07 04:10:02
  • ភាពយន្ត

អ្នក​គាំទ្រ​ ១០០នាក់​ដំបូង អាច​ទស្សនា​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" តាម​វិធី​នេះ

  • 2017-09-07 04:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​ រំលេច​ចេញ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​​របស់​ប្រទេស​កម្ពុជា​ ក្នុង​​របប​​កម្ពុជា​ប្រជាធិបតេយ្យ​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឬ "First They Killed My Father" នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចាប់​ថ្ងៃ​ស្អែក​នេះ​តទៅ។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ឆ្នាំ​កំណើត​មុន១៩៧៥​ ចំនួន​១០០​នាក់​ដំបូង​អាច​ចូល​រួម​ទស្សនា​រឿង​ខាង​លើ ​​ដោយ​ឥត​គិត​ថ្លៃ​ នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ទំព័រ​ផ្លូវ​ការ​ នៃ​រោង​ភាពយន្ត​ទំនើប​នេះ ហើយ​កម្មវិធី​ពិសេស​នេះ​មាន​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ​​​​​

គួរ​រំលឹកថា រឿង​ដែល​សម្រួល​ចេញ​ពី​ការ​ចងចាំ​ដ៏​ឈឺ​ចាប់​របស់​កុមារី​ម្នាក់ ដែល​បាន​រួច​ផុត​ជីវិត​ពី​របប​ខ្មែរ​ក្រហមនេះ នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា​ នៅ​គ្រប់​រោង​ភាពយន្ត​ ចាប់​ពី​ថ្ងៃ​ទី០៨ ខែ​កញ្ញា​ស្អែក​នេះ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ និង​ត្រៀម​​ចេញ​ជា​ផ្លូវការ​លើសេវាកម្ម​កម្សាន្ត Netflix នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​តទៅ៕ ​​​​​

ទស្សនា​វីដេអូ​សកម្មភាព​ថតរឿង៖

Trailer

អត្ថបទ៖ សុខណា

មតិយោបល់