• 2017-09-11 10:05:19
  • ភាពយន្ត

មុន​នឹង​បញ្ចាំង​ទូទាំង​ពិភពលោក "មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ចាក់​នៅ​រោង​ភាពយន្ត​ខ្មែរបាន ៣ថ្ងៃ​ហើយ​

  • 2017-09-11 10:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យ​ន្ត​រឿង "មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ជា​ភាសា​ខ្មែរ​ដែល​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Netflix នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យ​ន្តក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​នាំចូល​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន Westec Media Limited មុននឹង​ចាក់​បញ្ចាំង​ខ្សែ​ភាព​យ​ន្ត​នេះ​ទូ​ទាំងពិ​ភព​លោក​ដោយ​ក្រុមហ៊ុន Netflix នៅ​ថ្ងៃទី ១៥ ខែកញ្ញា​ខាងមុខ​នេះ​។

ក្រោម​ការដឹកនាំ​ដោយ លោកស្រី Angelina Jolie ខ្សែ​ភាព​យ​ន្ត​រឿង «​មុន​ដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» គឺជា​ខ្សែ​ភាព​យ​ន្តប្រែ​សម្រួល​ចេញពី​ការ​ចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី អ៊ឹង លួង ដែល​ជា​អ្នកនិពន្ធ​សៀវភៅ និង​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស ដែល​បាន​រួច​ផុតជីវិត​ពី​របប​ខ្មែរក្រហម​ដ៏​សាហាវ​យ​ង់​ឃ្នង​ពី​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ​១៩៧៩​។

Angelina Jolie ជាមួយ អ៊ឹង លួង​(អ្នក​និពន្ធ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​")

ខ្សែ​ភាព​យ​ន្ត​រឿង​នេះ​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​បាន​រួចផុត​ពី​ការ​ស្លាប់​ក្រោម​របប​ខ្មែរក្រហម​។ វា​ផ្ដោត​សំខាន់​លើ​សេចក្ដី​ស្រឡាញ់​និង​ការ​លះបង់​របស់​ក្រុម​គ្រួសារ​ខ្មែរ និង​ឆ្លុះបញ្ចាំង​ពី​ភាព​ស្រស់ស្អាត ដួង​វិញ្ញាណ និង​ស្មារតី​រឹងមាំ​របស់​ប្រជា​ជន​ខ្មែរ និង​វប្បធម៌​ខ្មែរ​។

"មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ត្រូវ​បាន​ថត​ក្នុង​ទីតាំង​ប្រទេស​កម្ពុជា​ចាប់ពី​ខែ​វិ​ច្ឆិ​កា ឆ្នាំ ២០១៥ រហូតដល់​ខែកុម្ភៈ ឆ្នាំ ២០១៦​។ ខ្សែ​ភាព​យ​ន្ត​នេះ​បាន​ថត​ជា​ភាសា​ខ្មែរ​ទាំងស្រុង ហើយ​ជា​ខ្សែ​ភាព​យ​ន្ត​ខ្នា​តធំជាងគេ​ដែល​មិន​ធ្លាប់​បាន​ផលិត​ឡើង​ក្នុង​ប្រទេស​នេះ​។ អ្នកបច្ចេកទេស សិ​ប្បករ និង​អ្នក​ជំនាញ​ផ្នែក​សិល្បៈ​ជា​ជន​ជាតិខ្មែរ​បាន​ចូលរួម​យ៉ាងច្រើន​បំ​ផុត​ក្នុង​ក្រុមការងារ​ថត​ខ្សែ​ភាព​យ​ន្ត​នេះ រួមជាមួយ​តួអង្គ​សម្ដែង​តូចតាច​ចំនួន​ជាង ៣៥០០ នាក់​។

ខ្សែ​ភាព​យ​ន្ត​រឿង «​មុន​ដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» គឺជា​ខ្សែ​ភាព​យ​ន្ត​ដើមរ​បស់​ក្រុមហ៊ុន Netflix Inc ដែល​ផលិត​ដោយ​អ្នកស្រី អែន​ជឺ​លីណា ជោលី លោក ប៉ាន់​រិទ្ធី ជា​អ្នកដឹកនាំ​រឿង និង​ផលិតករ​ខ្សែ​ភាព​យ​ន្ត​ខ្មែរដ៏​ល្បីល្បាញ ដែល​បាន​ដឹកនាំ​រឿង «​ការបាត់បង់​រូបភាព​» ដែល​ភាសា​អង់គ្លេស​ហៅថា «the missing picture» បាន​ជាប់​ឈ្មោះ​ជាបេ​ក្ខ​ជន​ក្នុង​ការ​ប្រកួតប្រជែង​វ​គ្គ​ផ្តាច់​ព្រ័​ត្រ​ដណ្តើមពាន​រ​ង្វាន់​អូ​ស្កា និង​លោក Michael Vieira ផលិតករ​ខ្សែ​ភាព​យ​ន្ត​ល្បីល្បាញ​នៃ​រឿង (By the Sea) ។ លោក Xavier Box (​រឿង​Umrika) និង​អ្នកស្រី Patricia Rommel (​រឿង The Lives of Others) គឺជា​អ្នក​កាត់​តនៃ​ខ្សែ​ភាព​យ​ន្ត​នេះ​។

អ្នកស្រី អ៊ឹង លួង , Maddox Jolie-Pitt , Adam Somner (​រឿង Bridge of Spies) និង Charles Schissel (​រឿង The Prestige) គឺជា​ផលិតករ​ប្រតិបត្តិ​នៃ​ខ្សែ​ភាព​យ​ន្ត​នេះ​។ លោក Anthony Dod Mantle ជា​អ្នកដឹកនាំ​រឿង​ដែល​បាន​ឈ្នះ​ពាន​រ​ង្វាន់ Academy Award (​រឿង Slumdog Millionaire) គឺជា​អ្នកដឹកនាំ​ផ្នែក​ថតរូប​។

លោក​អ្នក​អាច​កក់​សំបុត្រ​ដោយផ្ទាល់ ឬ​តាម​អន​ឡាញ តាម​ម៉ោង​បញ្ចាំង​ភាព​យ​ន្ត​នេះ ដែល​អ្នក​អាច​ជ្រើសរើស​នៅលើ​គេហ​ទំព័រ​ដូចខាងក្រោម​៖​

http://cinema.org.kh

http://legend.com.kh

http://www.majorcineplex.com.kh/cinema/

http://primecineplex.com​

https://barayandetcinema.com/

ដោយ៖ ថា ម៉ាលីដា

មតិយោបល់