
- អង្គារ, 3 តុលា 2017 01:56
- ជីវិតតារា
អ្នកគាំទ្រងប់ងុល១ក្រុមរបស់ TVXQ បំផ្លាញសម្បត្តិនៅព្រលានយន្តហោះព្រោះរឿង១
- អង្គារ, 3 តុលា 2017 01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រងប់ងុល១ក្រុមរបស់ TVXQ បំផ្លាញសម្បត្តិនៅព្រលានយន្តហោះព្រោះរឿង១
ចន្លោះមិនឃើញ
ថ្មីៗនេះមានហេតុការណ៍ជ្រួលច្របល់មួយកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រលានយន្តហោះក្នុងប្រទេសកូរ៉េខាងត្បូង។
កាលពីថ្ងៃទី ០២ ខែតុលា ម្សិលមិញនេះ ក្រុមចម្រៀង TVXQ ដែលសមាជិកទាំង២ ទើបបញ្ចប់កាតព្វកិច្ចជាយោធា បានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េ ដើម្បីទៅប្រគំតន្ត្រីក្នុងប្រទេសជប៉ុន តាមព្រលានយន្តហោះ Gimpo Airport។ ដោយដឹងថា ក្រុមសំណព្វចិត្តនៅព្រលាន អ្នកគាំទ្រជាច្រើនបាននាំគ្នាទៅទីនោះ ក្នុងគោលបំណងជួបមុខប្រុសសង្ហាទាំង ២ Yunho និង Changmin។
ប៉ុន្តែរឿងរ៉ាវចៃដន្យបានកើតឡើង គឺហេតុតែចង់ឃើញមុខអ្នកទាំង២ ពេក អ្នកគាំទ្រខ្លះបានហក់ឡើងលើទូរទស្សន៍ LED ដែលនៅក្នុងព្រលានយន្តហោះនោះ ជាហេតុបណ្ដាលឲ្យមានការខូចខាតគួរសមដែរ តែជាសំណាងល្អ នៅពេលនោះមិនមានអ្នកណាម្នាក់រងរបួសឡើយ។
[Fancam] 171002 Gimpo Airport heading to Japan Part1 (Pls do not edit or repost) #U_Know #MAX #TVXQ! #동방신기 #유노윤호 #최강창민 pic.twitter.com/7OYCvLMO3m
— TreasureTVXQ (@Treasure_TVXQ) October 2, 2017
តាមរយៈទង្វើនេះ អ្នកប្រើបណ្ដាញអ៊ីនធឺណិតមានការខឹងសម្បារ មិនពេញចិត្តឡើយ ដោយបានលើកឡើងថា វាហាក់ដូចជាមិនសម និងមិនគួរកើតឡើងសោះ៕ ចុចអាន៖ព័ត៌មានផ្សេងទៀតរបស់ TVXQ