- 2017-10-09 04:34:55
- ភាពយន្ត
ផលិតករវ័យក្មេង២រូប ប្រាប់ពីអត្ថប្រយោជន៍ល្អបន្ទាប់ពីកម្មវិធីប្រកួតភាពយន្តខ្នាតខ្លី
- 2017-10-09 04:34:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករវ័យក្មេង២រូប ប្រាប់ពីអត្ថប្រយោជន៍ល្អបន្ទាប់ពីកម្មវិធីប្រកួតភាពយន្តខ្នាតខ្លី
ចន្លោះមិនឃើញ
ផលិតករវ័យក្មេង២រូបដែលបានចូលរួមការប្រកួតភាពយន្តខ្នាតខ្លីជាមួយ Soyo រដូវកាលទី១ បានចែករំលែកពីបទពិសោធន៍ អត្ថប្រយោជន៍ដែលខ្លួនទទួលបានក្រោយប្រកួតកម្មវិធីនេះ។
ក្នុងនោះផលិតកររឿង "ផ្លូវវែងអន្លាយ" និង "រទេះភ្លើង" លោក សាង ច័ន្ទវិសាល បានឲ្យដឹងថា បទពិសោធន៍ និងអ្វីថ្មីដែលលោកអាចរៀនសូត្របានពីការចូលរួមកម្មវិធីនេះ គឺការចេះគ្រប់គ្រងពេលវេលានៃការផលិតរឿង។ ដូចដែលដឹងស្រាប់ហើយថា ការប្រកួតនេះត្រូវកម្រិតរយៈពេល ហើយវាមិនវែងឡើយសម្រាប់លោក ដូច្នេះវាទាមទារឲ្យលោកត្រូវត្រូវចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះ លោកត្រូវធ្វើការជាមួយតួសម្ដែងថ្មី ដែលពួកគេភាគច្រើនមិនមានបទពិសោធន៍ក្នុងការសម្ដែងទាល់តែសោះ ទើបវាក្លាយជាសម្ពាធសម្រាប់ពួកគេ។
សរុបមក បទពិសោធន៍ចម្បងដែលលោកទទួលបានគឺ ការជម្នះក្នុងការធ្វើការជាមួយតួថ្មី ក្នុងរយៈពេលខ្លីនេះ។ អ្វីដែលពិសេសនោះ គឺលោកអាចរៀនសូត្របានច្រើនពីការធ្វើការជាក្រុមតូច និងថតរយៈពេលខ្លី ហើយអាចបំបែកសាច់រឿងប្លែកៗ។
ជាមួយគ្នានេះដែរ ផលិតកររឿង "ចាប់ជំរិត" លោក គីមអាន សុផាស័ក្ក បានលើកឡើងថា៖ "បើនិយាយពិសោធន៍ថ្មីតែម្ដង ព្រោះខ្ញុំជាអ្នកដែលមានចំណូលចិត្តធ្វើរឿងប្រភេទ Action តែពេលមកធ្វើជារឿងបែបសប្បាយរីករាយ គឺប្លែកតែម្ដង។ ទោះបីរឿងខ្ញុំ មានចំណងជើងថា "ចាប់ជំរិត" មែន តែវារឿងកំប្លែង តួថ្មី រសជាតិរឿងបែបថ្មី"។ លោកបន្តថា ក្រោយពីទទួលបានការអនុវត្ត និងការបណ្ដុះបណ្ដាលខ្លះពីកម្មវិធីហើយ លោកអាចដឹងពីចន្លោះខ្វះខាត ហើយនឹងអាចបំពេញឡើងវិញសម្រាប់ការផលិតក្រោយៗទៀត។
ការប្រកួតភាពយន្តខ្នាតខ្លីលើកទី២ ក្រោមប្រធានបទ «ស្នេហា» បានចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ អត្ថប្រយោជន៍មានដូចជា ទទួលបានទឹកប្រាក់ចំនួន ១ ០០០ ដុល្លារ សម្រាប់ទ្រទ្រង់ផលិតករ និងការបណ្ដុះបណ្ដាលផ្សេងៗទាក់ទងជំនាញផលិតកុន។ ដើម្បីចូលរួមសូមអានលក្ខណខាងក្រោម៖
លក្ខខណ្ឌ៖
អ្នកឈ្នះចំនួន១០នាក់នឹងត្រូវជ្រើសរើសដោយគណៈកម្មការផ្អែកទៅលើការដាក់ពិន្ទុដូចជា ភាពយន្តល្អបំផុត (Best Film) អ្នកដឹកនាំរឿងល្អបំផុត (Best Director) អ្នកសរសេរអត្ថបទរឿងល្អបំផុត (Best Screenplay) បច្ចេកទេសរូបភាពល្អបំផុត (Best Cinematography) សំឡេងនិងបញ្ចូលល្អបំផុត (Best Sound & Design) ការរៀបចំឆាកល្អបំផុត(Best Production Design) អ្នកសម្តែងប្រុសល្អបំផុត(Best Actor) អ្នកសម្តែងស្រីល្អបំផុត (Best Actress) ការកាត់តល្អបំផុត (Best Editing) និង តន្ត្រីល្អបំផុត(Best Music)។
ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចំពោះការប្រកួតប្រជែងភាគយន្តខ្នាតខ្លីនេះ កុំភ្លេចផ្ញើ Script ឥឡូវនេះមក!