- 2017-10-11 03:59:01
- ជីវិតតារា
នីឡា បញ្ជាក់ទំនាក់ទំនងជាមួយគូដណ្ដឹង និងថ្ងៃចូលរោងការ
- 2017-10-11 03:59:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីឡា បញ្ជាក់ទំនាក់ទំនងជាមួយគូដណ្ដឹង និងថ្ងៃចូលរោងការ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានខែកន្លងទៅព័ត៌មាន នីឡា ជាមួយគូដណ្ដឹងត្រូវបានវិបសាយក្នុងស្រុកមួយចំនួនបានចុះផ្សាយថានាង និងគូដណ្ដឹងបានផ្ដាច់ពាក្យពីគ្នាហើយដោយសារតែភ្លើងប្រចណ្ឌ។
ជុំវិញការលើកឡើងខាងលើនេះ នីឡា សុំបដិសេធថាមិនមែនជាការពិតឡើយ នាង និងអនាគតស្វាមីនៅតែស្រឡាញ់គ្នាដូចដើម ហើយត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗនេះទៀតផង ប្រសិនបើខែឆ្នាំល្អ ដើម្បីជម្រះមន្ទិលសង្ស័យ នូវពាក្យចចាមអារ៉ាមមួយចំនួនថា នាងប្រច័ណ្ឌគូដណ្ដឹងហួសហេតុ នឹងសុំផ្ដាច់ពាក្យ។
កូនស្រីតាវ៉ិចទ័ររូបនេះបានបន្ថែមថា៖" និយាយទៅបងប្រសិនថ្ងៃខែល្អពួកខ្ញុំទាំងពីរនាក់ នឹងរៀបការមុនពេលកំណត់បង ប្រហែលជាចុងឆ្នាំ ២០១៨ ព្រោះខ្ញុំតាមប៉ារបស់ខ្ញុំ គាត់ចង់ឲ្យខ្ញុំរៀបការពេលណាគឺពេលហ្នឹងហើយ មិនជំទាស់គាត់ទេ"៕