• 2017-10-18 08:26:28
  • ជីវិតតារា

Jennifer Lawrence ថា​ខ្លួន​ធ្លាប់​ត្រូវ​គេ​បង្ខំ​ឲ្យ​ថត​ស្រាត​និង​បៀតបៀន​ផ្លូវ​ភេទ

  • 2017-10-18 08:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​បាន​ចូល​រួម​ក្នុង​កម្មវិធី​ Elle's Women នៅ​ហូលីវូដ​ តារា​សម្ដែង​ Jennifer Lawrence បាន​បើក​កកាយ​រឿង​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ ការ​បៀតបៀន​ផ្លូវ​ភេទ​ និង​ការ​រំលោភ​សិទ្ធិ​ស្រ្ដី​នៅ​ក្នុង​វិស័យ​ភាព​យន្ត។

បន្ទាប់​មាន​ការ​បែក​ធ្លាយ​ពី​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ របស់​ផលិតករ​ Harvey Weinstein អ្នក​សិល្បៈ​និង​ប្រជាជន​ជា​ច្រើន​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​នេះ​និង​បក​ស្រាយ​ពី​ស្ថាន​ភាព​ខ្លួន​នីមួយៗ​ ដែល​បាន​ឆ្លង​កាត់។

ទោះ​បី​ជា​ Jennifer មិន​ធ្លាប់​បាន​ត្រូវ​ផលិតករ​រូប​នេះ​ធ្វើ​បាប​ក៏​ដោយ​ ក៏​នាង​បាន​សារភាព​ថា​ធ្លាប់​ជួប​ នូវ​រឿង​មិន​ល្អ​ជា​ច្រើន​ បន្ទាប់​ពី​នាង​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សំដែង​នេះ។

Jennifer បាន​និយាយ​ថា​ខណៈ​ពេល​នាង​ចាប់​ផ្ដើម​ថត​រឿង​មួយ​ ផលិតករ​រឿង​នោះ​បាន​តម្រូវ​ឲ្យ​នាង​បញ្ចុះ​ទម្ងន់​ដល់​ទៅ ១៥​ផោន​​(ជិត​៧​គីឡូក្រាម)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្នុង​ពេល​នោះ​ដែរ​តារា​ស្រី​ម្នាក់​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ក្នុង​រឿង​ដោយ​សារ​បញ្ចុះ​គីឡូ​មិន​ទាន់​ពេល។

ផលិតករ​ស្រី​ម្នាក់​ បាន​ប្រាប់​នាង​ឲ្យ​ឈរ​ជាមួយ​ស្រីៗ​ទាំង​៥​នាក់​ដែល​ស្គម​ជាង​នាង​ដោយ​ស្រាត​សម្លៀក​បំពាក់​ទាំង​អស់​ ដោយ​មាន​តែ​ស្គុត​បន្តិច​បន្តួច​សម្រាប់​បិទ​បាំង​កន្លែង​សំខាន់​តែ​ប៉ុណ្ណោះ។ នាង​បាន​បន្ថែម​ថា បន្ទាប់​ពី​នាង​បាន​ធ្វើ​ដូច្នេះ​ហើយ​ ផលិតករ​នោះ​ក៏​ថត​រូប​នាង​ជាមួយ​នឹង​ស្រី​ទាំង​៥​នាក់ រួច​ប្រគល់​រូប​ថត​នោះ​ឲ្យ​ Jennifer ដើម្បី​ជា​គំរូឲ្យ​នាងសម្រក​ទម្ងន់​ឲ្យ​បាន​ដូច​ពួក​គេ។

លើស​ពី​នេះ​ទៅ​ទៀត​នាង​ក៏​បាន​ស្នើ​សុំ​ ដើម្បី​និយាយ​ទៅ​កាន់​ផលិតករ​ផ្សេងវិញ ព្រោះ​ការ​បញ្ចុះ​ទម្ងន់​នោះ​វា​ខ្លាំង​ពេក។ ក៏​ប៉ុន្តែ​នាង​ក៏​ត្រូវ​បាន​ផលិត​ប្រុស​ម្នាក់​នោះ​ឆ្លើយ​តប​ថា​ ហេតុ​អ្វី​បាន​មាន​អ្នក​ថា​ឲ្យ​នាង​ជា​មនុស្ស​ធាត់ ព្រោះ​ចំពោះ​រាង​រៅ​ប៉ុណ្ណឹង​គឺ​សាក​សម​នឹង​ដេក​ជាមួយ​បំផុត។

នាង​បន្ត​ទៀត​ថា​ ចំណែក​ឯ​អ្នក​ដឹក​នាំ​រឿង​នោះ​ក៏​មិន​បាន​ជួយ​នាង​ដែរ ដោយ​ប្រាប់​នាង​ឲ្យ​សំដែង​រឿង​អាស​អាភាស​ទៀត​ផង​ ព្រម​ទាំង​ពាក្យ​អាក្រក់​ៗ​ជា​ច្រើន​ទៀត​ដែល​នាង​មិន​អាច​បរិយាយ​នៅ​ទី​នេះ។

ដោយ​សារ​តែ​ការងារ​សម្ដែង​គឺ​ជា​គោល​បំណង​របស់​នាង ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​តែង​តែ​ស្ដាប់​តាម​បង្គាប់​គេ​ និង​មិន​ដែល​ហ៊ាន​និយាយ​អ្វី​ពី​រឿង​នេះ ព្រោះ​ខ្លាច​បាត់​បង់​ការងារ។

ជា​ចុង​បញ្ចប់​ តួ​រឿង "Mother!” រូប​នេះ​ក៏​ផ្ដល់​សារ​ដល់​ស្រ្ដី​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ការ​ក្នុង​សិល្បៈ ឲ្យ​ចេះ​ជួយ​គ្នា ការ​ពារ​រាល់​រឿង​មិន​ល្អ​ផ្សេងៗ ដែល​អាច​កើត​ឡើង​ចំពោះ​ពួក​គេ៕

អាន​អត្ថបទ៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី