
- 2017-11-08 02:39:53
- ព័ត៌មាន
មិនធម្មតា! មួកក្នុងវីដេអូចម្រៀង "Formation” របស់ Beyonce លក់បានតម្លៃរាប់ម៉ឺនដុល្លារ
- 2017-11-08 02:39:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! មួកក្នុងវីដេអូចម្រៀង "Formation” របស់ Beyonce លក់បានតម្លៃរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កាលពីថ្ងៃចន្ទកន្លងទៅនេះកំពូលតារាចម្រៀង Beyonce និង Pharrell សុទ្ធតែរកលុយបានមិនចេះតិចដោយគ្រាន់តែលក់របស់ប្រចាំខ្លួនបន្តិចបន្តួចប៉ុណ្ណោះ។
តារាទាំងពីររូបនេះ បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីដាក់ឲ្យដេញថ្លៃក្នុងគោលបំណងឧបត្ថម្ភគម្រោង "The Lung Translpant Project” (គម្រោងវះកាត់សួត) ហើយរកចំណូលបានដល់ទៅជិត ៤ម៉ឺនដុល្លារ។
នេះគឺដោយសារតែតារាទាំងពីររូបនេះបានឧបត្ថម្ភវត្ថុខ្លះៗដើម្បីដាក់ឲ្យដេញថ្លៃនៅពេលនោះដែរ។
វត្ថុដែលមានតម្លៃជាងគេនោះ គឺមួករបស់ Beyonce ដែលបានប្រើប្រាស់នៅក្នុងវីដេអូចម្រៀង "Formation” ក៏ដូចជាពាក់ពេលនាងសម្ដែងតន្ត្រីទេសចរណ៍ទៀតផង។ នៅលើមួកនោះដែរក៏មានហត្ថលេខារបស់តារាចម្រៀងរូបនេះ ហើយមានគម្រោងលក់ក្នុងតម្លៃ ១ពាន់ទៅ ២ពាន់ដុល្លារតែប៉ុណ្ណោះ ក៏ប៉ុន្ដែក៏មានអ្នកដេញថ្លៃម្នាក់ឲ្យថ្លៃដល់ទៅ ២៧ ៥០០ ដុល្លារឯណោះ នេះបើតាម TMZ។
ចំណែកឯ Pharrell វិញបានដាក់ដេញថ្លៃនូវស្បែកជើង adidas Originals របស់ខ្លួនដែលមានសរសេរនូវឃ្លាឃ្លោងខ្លះដោយតារារូបនេះ។ ស្បែកជើងនេះដែរត្រូវគេរំពឹងទុកថានឹងដាក់លក់ក្នុងតម្លៃតែ ១ពាន់ដុល្លារតែប៉ុណ្ណោះ តែទីបំផុតក៏លក់បានក្នុងតម្លៃ ១១ ៣៧៥ ដុល្លារ៕
អានអត្ថបទ៖