- 2017-11-09 04:27:11
- ភាពយន្ត
សម្ពោធរឿងសោះតួសម្ដែងស្រីប្រុសក្នុងរឿង"សសរកន្លោង"តុបតែងខ្លួនដូចចូលរោងការ
- 2017-11-09 04:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ពោធរឿងសោះតួសម្ដែងស្រីប្រុសក្នុងរឿង"សសរកន្លោង"តុបតែងខ្លួនដូចចូលរោងការ
ចន្លោះមិនឃើញ
ល្ងាចមិញ ផលិតកម្ម ឥន្ទ្រានិម្មិត បានសម្ពោធភាពយន្តខ្នាតធំទី២របស់ខ្លួនរឿង "សសរកន្លោង" នៅរោងភាពយន្ត Major Cineplex By Smart ផ្សារទំនើប AEON ។ ក្នុងនោះតារាសម្ដែងស្រីប្រុសក្នុងរឿងតម្រូវឲ្យស្លៀកក្បិន ប្រៀបបីដូចកូនកំលោះកូនក្រមុំកំពុងរៀបមង្គលការ។
ហេតុផលដែលតម្រូវឲ្យតួអង្គក្នុងរឿងស្លៀកសម្លៀកបំពាក់ ចងក្បិនខុសប្លែកពីរឿងមុនៗ រ៉ូណាន់ ចាន់ណា ជាម្ចាស់ផលិតកម្ម ឥន្ទ្រានិម្មិត បានឲ្យដឹងថា ដោយសារតែចង់ឲ្យមហាជនមានការភ្ញាក់ផ្អើល។ ម្យ៉ាងទៀតរឿង "សសរកន្លោង" ទាក់ទងទៅ នឹងសម័យកាលអាណានិគមនិយមបារាំង ព្រោះនៅសម័យកាលនោះការនិយមស្លៀកពាក់របស់ប្រជាពលរដ្ឋគឺក្បិន។
សូម្បីពេលសម្ដែងក៏តម្រូវឲ្យតួអង្គក្នុងរឿងស្លៀកពាក់ក្បិនដែរ។ លោកចង់ឲ្យទស្សនិកជនបានទស្សនាហើយ នឹកឃើញដល់ទិដ្ឋភាពនាសម័យកាលនោះ ព្រោះកូនខ្មែរមួយចំនួនមិនបានដឹងថាសម័យអាណានិគមបារាំងស្លៀកពាក់បែបណានោះទេ។ រ៉ូណាន់ ចាន់ណា បន្ថែម។
លោកថា ៖" បាទរឿង សសរកន្លោង មានឈុតឆាកខ្មោចលងពញ្ញាក់អារម្មណ៍ ៧០ ភាគរយ។ ចំណែកឯកំប្លែងវិញ មានត្រឹមតែ៣០ ភាគរយប៉ុណ្ណោះ។ រឿងនេះខ្ញុំចំណាយដើមទុនក្នុងការផលិតអស់ ៧ ម៉ឺនដុល្លារ"។
តួសម្ដែងនៅក្នុងរឿងនេះមានកញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាង ប៉េងប៉ោង លោក ភីម៉ៃ លោក ទ្រី តារាវុធ អ្នកនាង ឆ័យលី ដាឡែន លោក ហេង ចាន់វិសាល លោក ហ៊ុន សុភី ព្រមទាំង Frehie Boy Freshie Girl ក្មេងៗជាច្រើនដួងទៀត។ រឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះហើយ៕