• 2017-11-10 07:14:59
  • ព័ត៌មាន

Miss Global 2017 ទាំង ៦០រូប ចូលរួម​ប្រកាស​រង្វាន់ ១,៥ លានដុល្លារ នៅ​សៀមរាប

  • 2017-11-10 07:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាបៀ Gangberg និង​បវរកញ្ញា​ពិភព​លោក Miss Global 2017 ទាំង ៦០រូប ព្រម​ជាមួយ​គណៈប្រតិភូ​ប្រចាំ​ខេត្ត​សៀមរាប បាន​ចូលរួម​ធ្វើ​ពិធី​ប្រកាស​ដាក់​រង្វាន់​អាពាហ៍ពិពាហ៍ ១ ៥០០ ០០០ដុល្លារ សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ដែល​ធ្វើ​នៅ​សណ្ឋាគារ​សុខា ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ។

សម្រាប់​អ្នក​ទិញ​ស្រាបៀ Ganzberg ចាប់​ពី​មួយ​ឈុត​អាពាហ៍ពិពាហ៍​ទៅ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត សម្រាប់​ផ្សង​សំណាង​ដែល​មាន​រង្វាន់​សរុប​ជា​ទឹកប្រាក់​រហូត​ដល់ ១ ៥០០ ០០០ដុល្លារ ដោយ​ក្នុង​នោះ​មាន​រង្វាន់​ដូចជា៖

  • រថយន្ត Ford Ranger ស៊េរី​ឆ្នាំ ២០១៨ ៥រង្វាន់
  • ទឹកប្រាក់ ១ម៉ឺន​ដុល្លារ ១៥រង្វាន់
  • ទឹកប្រាក់ ១ពាន់​ដុល្លារ ៥០០រង្វាន់
  • ដំណើរ​កម្សាន្ត​ទៅ​អឺរ៉ុប​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ៥រង្វាន់
  • គូ​ស្វាមីភរិយា​ថ្មី ១ពាន់​គូ​ដំបូង ទិញ​ស្រាបៀ Ganzberg ចាប់​ពី ១០០កេស​ឡើង​ទៅ នឹង​ទទួល​បាន​ទូរទស្សន៍ Samsung 32 អ៊ីញ ១គ្រឿង​ភ្លាម

Gangberg ព្រម​ទាំង​បវរកញ្ញា​ពិភព​លោក Miss Global 2017 នឹង​រៀបចំ​ប្រកាស​ម្ដង​ទៀ​ត សម្រាប់​ការ​ដាក់​រង្វាន់​អាពាហ៍ពិពាហ៍ ១ ៥០០ ០០០ដុល្លារ ចំពោះ​អ្នក​ទើប​រៀប​ការ​ទូទាំង​ប្រទេស នៅ​សណ្ឋាគារ​សុខា ភ្នំពេញ នា​ថ្ងៃ​ទី១៨ វិច្ឆិកា ២០១៧។ ព័ត៌មាន​បន្ថែម​ទាក់​ទង៖ ០៨៧ ៥៥៥៥ ៩៨

ដោយ៖ វិទូ

មតិយោបល់