• 2017-11-22 04:38:43
  • ជីវិតតារា

Jennifer Lawrence សារភាព​ពី​អារម្មណ៍​​ឈឺចាប់ ក្រោយ​បែក​ធ្លាយ​រូប​ស្រាត​ប៉ុន្មាន​ឆ្នាំ​មុន

  • 2017-11-22 04:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ Jennifer Lawrence បាន​បង្ហើប​ពី​អារម្មណ៍​ពិត ខណៈ​រូប​ថត​ស្រាត​របស់​នាង​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​កាល​ពី​ឆ្នាំ ២០១៤។

តារា​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ពី​បទ​ពិសោធន៍​នេះ​ថា នាង​នៅ​តែ​ពិបាក​ចិត្ត​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ដោយ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​និយាយ​ (Podcast) មួយ​នៅ​ក្នុង​កម្មវិធី The Hollywood Reporter's Awards Chatter កាល​ពី​ថ្ងៃ​ចន្ទ។

តារា​ឈ្នះ​ពាន​អូស្ការ​រូប​នេះបាន​និយាយ​ខ្លាំង​ៗពី​ហេតុ​ការណ៍​បែក​ធ្លាយ​នោះ​ថា​ ពិត​ជា​រឿង​ដ៏​តក់ស្លុត​មួយ​ នាង​ពន្យល់​ថា នាង​មាន​អារម្មណ៍​ដូច​ជា​ត្រូវ​គេ​រំលោភ​ពេញ​មួយ​ពិភពលោក​អីចឹង។ វា​ដូច​ជា​មិន​មាន​នរណា​ម្នាក់​ដែល​មិន​បាន​ឃើញ​រូប​ថត​ស្រាត​របស់​នាង​ឡើយ។

នាង​បាន​បន្ត​ទៀត​ថា ជួលកាល​ពេល​នាង​ទៅ​ញ៉ាំ​អាហារ​ ហើយ​ស្រាប់​តែ​ឃើញ​មនុស្ស​មើលទូរស័ព្ទ​របស់​គេ​ ធ្វើ​ឲ្យ​នាង​គិត​ថា​ពួក​គេ​កំពុង​មើល​រូប​ថត​ស្រាត​របស់​នាង​អីចឹង​ដែរ។

ក្រោយ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ភ្លាមៗ នាង​បាន​សម្រេច​ចិត្ត​មិន​ដាក់​ពាក្យ​ប្តឹងនោះទេ ព្រោះ​គិត​ថា​ មិន​ដឹង​ជា​បាន​អ្វី​មក​វិញ ដោយសាររូប​ភាព​ទាំង​នោះ​បាន​ជាប់​នៅ​ក្នុង​អ៊ីនធឺណិត​ និង​ត្រូវ​បាន​គេ​ចែក​ចាយ​រាប់​សិប​ដង​រួច​ទៅ​ហើយ។

Jennifer មិន​មែន​ជា​តារា​មួយ​រូប​ដែល​ធ្លាប់​ត្រូវ​គេ​ធ្វើ​ឲ្យ​បែក​ធ្លាយ​រូបភាព​អាស​អាភាស​នោះ​ទេ តារា​ល្បីៗ​ជា​ច្រើន​ទៀត​ក៏​បាន​ជួប​ប្រទះ​បញ្ហា​នេះ​ដូច​គ្នា៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី