• 2017-11-23 03:29:25
  • ជីវិតតារា

ទី​បំផុត​ Jennifer Lawrence បែក​បាក់​ជាមួយ​មិត្ត​ប្រុសដែលមានវ័យចាស់ជាងដល់ទៅ២១ឆ្នាំ

  • 2017-11-23 03:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​សម្ដែង​ល្បី​ឈ្មោះ​ពី​ខ្សែ​រឿង "The Hunger Games” បាន​បែក​បាក់​ជាមួយ​សង្សារ​អ្នក​ដឹក​នាំ​រឿង Darren Aronofsky ហើយ​​។​ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​សារព័ត៌មាន​ Entertainment Tonight​ ដោយ​មាន​ប្រភព​មួយ​ចំនួន​ផ្ដល់​ដំណឹង។

អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ពេលសហការ​ផលិត​រឿង "Mother!” ហើយ​ក៏​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ពួក​គេ​បាន​បែក​បាក់​គ្នា​តាំង​ពី​ខែ​មុន​ម្ល៉េះ​ ប៉ុន្តែ​មិន​បាន​ឲ្យ​អ្នក​ណា​ដឹង​ពី​រឿង​នេះ។

អតីត​គូ​ស្នេហ៍​មួយ​គូ​នេះត្រូវ​បាន​គេ​ឃើញ​ជួប​គ្នា​ចុងក្រោយបង្អស់ ក្រោយ​ពេល​បែក​បាក់​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា នៅ​ក្នុង​កម្មវិធី Governors Awards នៅ​ Los Angeles។ ប្រភព​មួយ​បាន​បញ្ជាក់​ថា​ពួក​គេ​អង្គុយ​ក្បែរ​គ្នា និង​រាក់ទាក់​គ្នា​ដូច​មិត្ត​ជិត​ស្និទ្ធ​ធម្មតា មិន​មាន​រឿង​មិន​ល្អ​អ្វី​កើត​ឡើង​នោះ​ឡើយ។

​​Jennifer និង​គូ​ស្នេហ៍​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ទោះ​បី​ជា​សង្សារ​នាង​មាន​អាយុ​ចាស់ជាងដល់ ដល់​ទៅ​ ២១​ ឆ្នាំ​៕

អាន​អត្ថបទ៖

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី