• 2017-11-27 12:55:13
  • ជីវិតតារា

Jennifer Lawrence ​ចង់​ដក​ឃ្លា​ពី​ការ​សម្ដែង ក្រោម​ហេតុផល​គួរ​ឱ្យ​ហួស​ចិត្ត​មួយ​

  • 2017-11-27 12:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អាមេរិក​នាង​ Jennifer Lawrence និយាយ​ ថា​រូប​នាង​ចង់​សម្រាក​ពី​ការ​សម្ដែង​ភាពយន្ត​​មួយ​រយៈពេល​សិន ​ហើយ​ចង់​ប្រើ​ជីវិត​បែប​សាមញ្ញ​នៅ​ក្នុង​កសិដ្ឋាន ច្របាច់​ទឹក​ដោះ​ពពែ​ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ម្ចាស់​ពាន​រង្វាន់​អូស្កា​វ័យ​ ២៧​ឆ្នាំ​ និង​ជា​តារា​សម្ដែង​ស្រី​រក​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​ ២០១៥ ​និង​ ២០១៦ ​នាង​ Jennifer Lawrence ​និយាយ​ថា​ បន្ទាប់​ពី​រយៈពេល​ប្រាំ​ពីរ​ឆ្នាំ​នៃ​ការ​ថត​រឿង​ដែល​ក្នុង​១​ឆ្នាំ​ជា​មធ្យម​មាន ៣រឿង នាង​​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈប់​សម្រាក​ ដោយ​ចង់​បាន​កសិដ្ឋាន​មួយ​កន្លែង​ហើយ​ចង់​ក្លាយ​ជា​អ្នក​ច្របាច់​ទឹក​ដោះ​ពពែ។

ទន្ទឹមគ្នា​នេះ​ដែរ​ Jennifer Lawrence ​គ្រោង​នឹង​ចំណាយ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​ជាមួយ​នឹង​ Represent.us ដែល​ជា​អង្គការ​មួយ​មាន​គោល​បំណង​ដើម្បី​បញ្ចប់​អំពើ​ពុក​រលួយ​ក្នុង​នយោបាយ ​ខណៈ​បច្ចុប្បន្ន​នាង​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​របស់​អង្គការ​មួយ​នេះ​ ៕

ប្រភព៖ Economic Times ប្រែសម្រួល៖ សិ​រី​បុ​ទ្រ

មតិយោបល់
អត្ថបទថ្មី