• 2017-11-29 10:24:50
  • ជីវិតតារា

Jennifer Lawrence សារភាព​ថា​ខ្លួន​ពិត​ជា​ឈ្លើយ​ខ្លាំង​ដាក់​អ្នក​គាំទ្រ

  • 2017-11-29 10:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Jennifer Lawrence ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ម្នាក់​ដែល​ពូកែ​វោហារ​និង​កំប្លែង​នៅ​គ្រប់​កម្មវិធី​សម្ភាសន៍​ផ្សេងៗ។

ប៉ុន្តែ​តារា​វ័យ​២៧​រូប​នេះ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​ឈ្លើយ​ និង​គំរោះ​គំរើយ​ខ្លាំង​ណាស់​ ពេល​នាង​ជួប​អ្នក​គាំទ្រ​នាង​នៅ​តាម​ទី​សាធារណៈ។ នេះ​គឺ​អាច​ដោយ​សារ​តែ​បញ្ហា​ថ្មីៗ​នេះ​ទាក់​ទង​នឹង​ផល​វិជ្ជមាន​ពី​ភាពយន្ត​ "Mother!” របស់​នាង​រហូត​ដល់​ថ្នាក់​បាត់​បង់​មិត្ត​ប្រុស​ Darren Aronofsky។

ខណៈ​ពេល​នាង​ជួប​សម្ភាសន៍​ជាមួយ​ លោក Adam Sandler សម្រាប់​រដូវ​កាល​ទី​ពីរ​នៃ​កម្មវិធី​មួយ​របស់​ទស្សនាវដ្ដី​ Variety “Actors On Actors” តារា​ធ្លាប់​ឈ្នះ​ពាន​អូ​ស្ការ​រូប​នេះ​បាន​សារភាព​ថា​ នាង​បាន​ព្យាយាម​ការពារ​ខ្លួន ដោយ​ធ្វើ​អត្តចរិត​ជា​មនុស្ស​គួរ​ស្អប់​ពេល​អ្នក​គាំទ្រ​បាន​ជួប​នាង។

ក្នុង​រយៈ​ពេល​កន្លង​មក​នេះ Jennifer ក៏​ធ្លាប់​សារភាព​ម្ដង​ហើយ​ថា​ នាង​បាន​ធ្វើ​បាប​អ្នក​គាំទ្រ​ម្នាក់​ ដោយ​គ្រាន់​តែ​សុំ​នាង​ថត​រូប​ជា​មួយ​តែ​ប៉ុណ្ណោះ។

ថ្មីៗ​នេះ​​នាង​បាន​និយាយ​ថា​ នាង​នឹង​ឈប់​ការងារ​សម្ដែង​មួយ​រយៈ​ដើម្បី​សម្រាក​ ក៏​ដូច​ជា​ចាក​ចេញ​ពី​ហូលីវូដ​មួយ​រយៈ​ដើម្បី​ចិញ្ចឹម​ពពែ រហូត​ដល់​ពេល​ដែល​នាង​អាច​សម្ដែង​ឡើង​វិញ៕

ទស្សនាវីដេអូ​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី