• 2017-12-11 04:00:35
  • ភាពយន្ត

ឮ​ល្ហិច​ល្ហៀង​មក​ថា លឹម ជាឡាយ ប៉ះគ្នាជាមួយតួធំមួយទៀត ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះ​ស្រលាញ់»

  • 2017-12-11 04:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លឹម ជាឡាយ តារា​ដែល​មាន​អ្នក​គំាទ្រ​ស្រី​ចូល​ចិត្ត​ច្រើន ពេល​នេះ​មាន​ពាក្យ​ល្ហិច​ល្ហៀង​មក​ថា​អាច​ជា​តួ​អង្គ​ឯក​ក្នុង​ចំណោម​តួ​អង្គ​ឯ​ក៣គូ​របស់ «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់!» ប៉ុន្តែ​មិន​មែន​ដើរ​តួ​អង្គ​ ហួត ខេមរិទ្ធ ​ទេ ប៉ុន្តែ​ជាតួអង្គ ហួតយុត្ថានា​ ដែលមាន​កាយវិកា​ឌឺដងបះ​សក់។

ប្រលោក​លោក «ថ្ងៃ​មុន​ស្អប់​ ថ្ងៃនេះ​ស្រលាញ់» នឹង​ត្រូវ​ថត​ជា​ខ្សែ​រឿង​ភាគ​ខ្នាត​ធំ​ទីពីរ​ បន្ទាប់​ពី​រឿង​«ស្រទន់​មន្តស្នេហ៍»។ គ្មាន​ព័ត៌មាន​ច្រើន​ត្រូវ​បាន​ប្រភព​ទម្លាយ​ចេញ​នោះទេ ទាក់​ទង​នឹង​អ្នកណា​ត្រូវ​ដើរ​តួ​អង្គ​សំខាន់​ទំាង​១២រូប​ក្នុង​រឿង​នេះ ប៉ុន្តែ​តួអង្គ ហួត​ខេម រិទ្ធ ហួត យុត្ថនា ​ត្រូវបាន​ប្រភព​ពី PNNទម្លាយ​មក​ថា​ ជាតួ Grad Aទំាង​អស់។

អ្នកនិពន្ធ ម៉ីសន សុធារី​ នៅព្រឹកនេះ​មិន​បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ណា​អំពីវត្តមាន​លោក លឹម ជាឡាយ ក្នុង​រឿង​ថ្មី​នេះ​ទេ ដោយ​ឆ្លើយថា នេះ​ផុតពី​ការទទួលខុស​ត្រូវ​របស់​លោកស្រី​ក្នុង​ការ​ជ្រើស​រើស​តួ​សម្តែង ជានាទី​របស់​ទូរទស្សន៍។

«ខ្ញុំមិន​ទាន់​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ណាមួយ ពី​ក្រុម​ការងារ​ខាងទូរទស្សន៍ PNNលើ​តួ​អង្គធំៗ​ទំាង​អស់ ក្នុងរឿងភាគ​នេះ​នៅឡើយ គ្រាន់​តែ​ខ្ញុំដឹង​ថា ​ក្នុង​ចំណោមតួអង្គ​ឯក​ទំាង​៣គូ គឺ​គ្មាន​តួ​ថ្មី​នោះ​ទេ ពួក​គេ​សុទ្ធ​តែពេញ​ដោយ​បទពិសោធន៍ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់!»។

អ្នក​និពន្ធ​បន្ត​ថា សូម្បី​តែ​អ្នក​ដឹក​នាំរឿង DOPនិង​អ្នកបច្ចេក​ទេសធំៗ​សម្រាប់​រឿង​ក៏មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​ព្រម​ព្រៀង​ចុងក្រោយ​ដែរ។

ប្រលោម​លោក​​ «ថ្ងៃ​មុន​ស្អប់ ថ្ងៃនេះ​ស្រលាញ់» គឺ​ជា​វីដេអូ​៤០​ភាគ ដែល​ស្ថានីយ​ទូរទស្សន៍ ​PNNបាន​ប្រកាស​ថា ខ្លួន​បាន​សិទ្ធិ​លើ​ប្រលោមលោកនេះ​ កាល​ពី​សប្តាហ៍​មុនហើយថា​គេ​បាន​ត្រៀម​ទំហំ​ថវិកា និងធន​ធាន​មនុស្ស​ច្រើន​លើស​ពី​រឿង​ភាគ​មុនៗ​ក្នុង​ការ​បំពេញ​ទៅ​តាម​ភាព​លំបាក​ស្មុគ​ស្មាញ​នៃ​ខ្សែ​រឿង​ដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់។ «ខ្ញុំបាន​ចូលរួម​ពេញ​ទំហឹង​ជាមួយ​ក្រុម​ការងារPNNក្នុង​ការ​ធ្វើឲ្យ​​តួសម្តែង ​និង​សាច់រឿង ទទួល​បាន​ការ​ពេញ​ចិត្ត​ពេញថ្លើម​ពី​ទស្សនិកជន» អ្នក​និពន្ធ​បញ្ជាក់។

ប៉ុន្តែ​ប្រភព​ក្រៅ​ផ្លូវការ​បាន​ខ្សឹប​ប្រាប់ Sabayថា PNNមាន​តួ​មួយ​ចំនួន​ក្នុង​ដៃ​សម្រាប់​រឿង​ភាគ​នេះ​ទៅ​ហើយ គ្រាន់​តែ​មិន​ទាន់​ដល់់​ពេល​ប្រកាស​ចេញ៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទថ្មី