_medium.jpg)
- 2017-12-15 04:47:12
- ភាពយន្ត
ម៉ៅ គីមធីតា ខ្លាចឡើងព្រឺសម្បុរមុនចេញថតរឿងថ្មី
- 2017-12-15 04:47:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ៅ គីមធីតា ខ្លាចឡើងព្រឺសម្បុរមុនចេញថតរឿងថ្មី
ចន្លោះមិនឃើញ
ផលិតកម្មមហាហង្សបានធ្វើពិធីក្រុងពាលីភាពយន្តខ្នាតធំរបស់ខ្លួនរឿង "ផ្ទះចុងភូមិ" នៅព្រឹកមិញនេះ ស្ថិតនៅគេហដ្ឋានលោក អ៊ិន សុភិន ផ្ទាល់តែម្ដង។ ក្នុងនោះ ម៉ៅ គីមធីតា ជាតួឯកស្រីក្នុងរឿងខាងលើមានការព្រួយបារម្ភ និងភ័យខ្លាចមុនភាពយន្តខ្នាតធំថ្មីមួយនេះចេញថត។
ថ្លែងក្នុងពិធីក្រុងពាលីរឿង ម៉ៅ គីមធីតា បានលើកឡើងថា នេះគឺជាលើកទី១ហើយសម្រាប់នាង មានឱកាសសម្ដែងជាតួអង្គស្រីត្រូវខ្មោចចូលសណ្ឋិត និងសិចស៊ី។ ហេតុដូច្នេះហើយទើបធ្វើឲ្យតួស្រីក្នុងរឿង "មន្តស្នេហ៍លេខា" ភាពភ័យខ្លាច និងព្រួយបារម្ភច្រើនត្រង់ឈុតឆាកខ្មោចចូលសណ្ឋិត ព្រោះខ្លាចធ្វើមិនបានល្អដូចក្ដីរំពឹងទុក។
ធីតា រៀបរាប់ថា៖" គ្រាន់តែនិយាយត្រង់ចំណុចសម្ដែងខ្មោចចូលសណ្ឋិតហ្នឹងខ្ញុំព្រឺសម្បុរបាត់ហើយបង ដោយសារតែកន្លងមកតួអង្គដែលថតរឿងខ្មោចតែងតែត្រូវខ្មោចលង និងចូលសណ្ឋិតជាញឹកញាប់។ ទោះបីជាមានអារម្មណ៍ភ័យខ្លាចតែខ្ញុំនឹងដាក់ចិត្តសម្ដែងឲ្យបានល្អ"។
សម្រាប់លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស បានមានប្រសាសន៍ថា រឿង "ផ្ទះចុងភូមិ" ជាប្រភេទរឿងខ្មោចភ័យរន្ធត់ និងកំប្លែង ៩០ ភាគរយ ជាស្នាដៃនិពន្ធដោយលោកផ្ទាល់ និងដឹកនាំសម្ដែងដោយលោក ជុំ វិចិត្រ ។លោកថា៖" មានឈុតឆាកកំប្លែងភ័យរន្ធត់ច្រើនបែបហ្នឹងហើយ ទើបខ្ញុំជឿជាក់ និង សង្ឃឹមថា នៅពេលរឿងខ្ញុំចាក់បញ្ចាំងនៅរោងកុន នឹងទទួលបានការគាំទ្រពីពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋាន"។
រឿង "ផ្ទះចុងភូមិ" ចំណាយដើមទុនក្នុងការផលិតកម្ម៥ ដុល្លារអាមេរិក ដំណើរការថតនៅថ្ងៃទី ១៦ ស្អែកនេះ។ ចំណែកឯទីតាំងថតនៅភ្នំបាសិតថ ចូលរួមសម្ដែងដោយ ម៉ៅ គីមធីតា លោក ជា សុវណ្ណារាហ៍ នាយ គ្រឿន សឿន ផានផាភួង ព្រមទាំងតារាសម្ដែងស្រីប្រុសជាច្រើនរូបទៀត៕