- 2017-12-19 10:32:33
- ជីវិតតារា
ទីបំផុតទំនាក់ទំនង នីឡា និងគូដណ្ដឹងដើរដល់ផ្លូវបញ្ចប់ (វីដេអូ)
- 2017-12-19 10:32:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតទំនាក់ទំនង នីឡា និងគូដណ្ដឹងដើរដល់ផ្លូវបញ្ចប់ (វីដេអូ)
ចន្លោះមិនឃើញ
បន្ទាប់ពីបែកធ្លាយព័ត៌មានតារាកំប្លែង នីឡា មានទំនាក់ទំនងជាមួយបុរសផ្សេងមិនមែនជាគូរដណ្ដឹងរួចមកស្រាប់តែថ្មីៗនេះនាង បាន Live Video ឃ្លិបមួយ១ជាសាធារណៈជុំវិញរឿងរ៉ាវខ្លួន និងអតីតគូដណ្ដឹងកន្លងមក។
នីឡា បានរៀបរាប់ថា ទីបំផុតផ្លូវស្នេហ៍រវាង នាង និងគូដណ្ដឹងបានដើរដល់ផ្លូវបញ្ចប់ហើយពេលនេះ។ ចំពោះការបែកបាក់គ្នារវាង នីឡា និង គូដណ្ដឹងកើតឡើងដោយសារតែការមិនទុកចិត្តគ្នា ដូច្នេះមានតែជ្រើសរើសផ្លូវដើររៀងៗខ្លួនទេទើបធ្វើឲ្យជីវិតមានសេចក្ដីសុខ។
ក្នុងទឹកមុខស្រពាប់ស្រពោនក្នុងកូនស្រី តាវ៉ិចទ័រ និយាយថា៖"មនុស្សធ្លាប់ស្រឡាញ់គ្នា ពេលបែកគ្នាអ្នកណាក៏ពិបាកចិត្តដែរ តែគ្រាន់តែថាជីវិតគូយើងមិនអាចកំណត់បាន យើងស្រឡាញ់គ្នាបើយើងអត់ទុកចិត្តគ្នា វាពិបាកនឹងបន្តទៅមុខ កុំឲ្យកាន់តែ ទៅមុខកាន់តែពិបាក"។បន្ថែមពីនោះ នីឡា ថា កន្លងមកគូរដណ្ដឹងនាង មិនសូវផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់លើនាងប៉ុន្មានទេ៕