
- 2019-02-28 03:21:31
- ស្ទីលតារា
ខ្លាំងអីលើកនេះ ស្រីស្អាត ចន្ធី វល័ក្ខ សុខចិត្តទៅតាមម៉ែ កុំឲ្យម៉ែអន់ចិត្ត!
- 2019-02-28 03:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងអីលើកនេះ ស្រីស្អាត ចន្ធី វល័ក្ខ សុខចិត្តទៅតាមម៉ែ កុំឲ្យម៉ែអន់ចិត្ត!
ចន្លោះមិនឃើញ
ស្រីស្អាត ចន្ធី វល័ក្ខ ដែលឃ្លាតពីសិល្បៈប្រមាណជាង១ឆ្នាំហើយនោះ ថ្មីៗនេះ ចាប់ផ្ដើមលេចមុខវិញបណ្ដើរៗ។ នាងទើបតែត្រឡប់ពីដំណើរកម្សាន្តលក្ខណៈគ្រួសារ នៅទីក្រុងហុងកុង ក្រោយចំណាយពេលនៅទីនោះអស់រយៈពេល៤ថ្ងៃ។
សាមីខ្លួន ប្រាប់ថា នេះគឺជាទម្លាប់របស់នាង ជាមួយគ្រួសារ ពិសេសគឺអ្នកម្ដាយតែម្ដង ដែលហោចណាស់១ឆ្នាំម្ដង នាងត្រូវទៅជាមួយអ្នកមានគុណធ្វើដំណើរកម្សាន្ត និងធ្លាប់ធ្វើច្រើនដងរួចមកហើយ។ "ជាធម្មតា១ឆ្នាំម្ដង ម៉ាក់នាំដើរជាមួយ តែកាលឆ្នាំ២០១៨ អត់បានទៅទេ ដោយសាររវល់ការងារពេក ទើបឆ្នាំនេះ រវល់យ៉ាងណា ក៏ត្រូវតែទៅដែរ កុំឲ្យម៉ាក់អន់ចិត្ត ព្រោះគាត់អ្នកចេញលុយ ហាហា"។
ចន្ធី វល័ក្ខ គឺជាតារាស្រីឯកប្រចាំអង្គរសង្ក្រាន្តឆ្នាំ ២០១៤ ។ នាងក៏មានមុខច្រើនក្នុងការងារសិល្បៈដូចជា ថតខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និងសម្ដែងរឿង។ វល័ក្ខ បានថយឆ្ងាយពីសិល្បៈមួយរយៈ ក្រោយពីបានចូលរួមសម្ដែងភាពយន្តចុងក្រោយមួយរឿងរបស់ផលិតកម្មមហាហង្ស រឿង "ទឹកចិត្តប្រពន្ធ"។ គម្លាតពីការងារសិល្បៈកន្លងមក សាមីខ្លួនអះអាងថា ដោយសារនាង មានការងារនៅខាងក្រៅជាមួយផ្នែកឯកជនធំមួយ។
យ៉ាងណា មកដល់ដើមឆ្នាំ ២០១៩ វល័ក្ខ ប្រាប់ថា បានងាកមកសិល្បៈវិញខ្លះៗហើយ ដោយថ្មីៗ នាងទើបថតវីដេអូចម្រៀងឲ្យផលិតកម្មហង្សមាសរួច។ យ៉ាងណា នាងសុំលាក់ពីវីដេអូចម្រៀងនេះសិន។ លាក់ក៏លាក់ចុះ តែឥឡូវមកមើលរូបភាពស្អាត ចន្ធី វល័ក្ខ និងម្ដាយនៅទឹកដីហុងកុងទាំងអស់គ្នា!!!