• 2020-12-02 02:52:30
  • ព័ត៌មាន

Justin Bieber ថាចង់បាន​កូនច្រើន​តាម​ដែលប្រពន្ធ​អាចបង្កើតបាន

  • 2020-12-02 02:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ភាគ​មួយ​របស់​កម្មវិធី​ «The Ellen DeGeneres Show» Justin Bieber តារាចម្រៀង​វ័យ​ ២៦ឆ្នាំ​ បាន​លើក​ឡើង​ពីគម្រោង​យក​កូន​ ប្រាប់ទៅ​ Ellen DeGeneres ក៏ដូចជាអ្នក​គាំទ្រ​ទាំងអស់​របស់ខ្លួន។

និយាយ​ក្នុង​កម្មវិធី​នោះ​ Justin ថា​លោកទុក​កន្លែង​ឲ្យ​ទំនេរ​ចោលមួយ​លើ​ខ្នង ដើម្បី​សាក់​រូប​កូនរបស់លោក។ នៅពេល​ពិធីករ​សួរ​ថា​ តើ​ចង់​បាន​កូន​ប៉ុន្មាន​ Justin តបថា៖ «ខ្ញុំ​ចង់​បាន​កូន​ច្រើនតាម​ដែល​ Hailey ចង់​បង្កើត»។

បន្ថែម​ពី​នេះ​ លោក​ក៏បាន​បង្ហើប​ដែរ​ថា​ ខ្លួន​ពិត​ជា​ចង់​មាន​កូន​មែន​ ប៉ុន្តែ​ដោយសារ​ជា​រាង្គកាយរបស់​ Hailey ដូច្នេះ​អ្វី​ក៏ដោយ​សម្រេច​តាម​អ្វី​ដែល​នាង​ចង់​ធ្វើ​ចុះ។

តារាចម្រៀង​ជនជាតិ​កាណាដា​នៅ​បញ្ជាក់​ដែរ​ថា​ភរិយា​របស់ខ្លួន​ចង់​បាន​កូន​យ៉ាង​តិច ២ទៅ៣នាក់។ ពួកគេទាំង​ ២​ពិត​ជា​ចង់​បាន​កូន​មែន​ ប៉ុន្តែ​សម្រាប់ Hailey ដែល​នឹង​ក្លាយ​ជា​អ្នក​ពពោះ​ មិនទាន់​ត្រៀម​ខ្លួន​នៅឡើយ​សម្រាប់​រឿង​នេះ ហើយ​ Justin ក៏គ្មាន​បញ្ហា​ដែរក្នុង​ការ​រង់ចាំ មានតែ​ស្របតាម​ប្រពន្ធ៕

ប្រភព៖ Insider ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម