• 2021-01-28 08:28:00
  • ព័ត៌មាន

ផ្អើលអស់ស្ទះ! Halsey ចេញ Surprise គ្រប់គ្នាពេលបង្ហាញរូបមានកូនជាសាធារណៈ

  • 2021-01-28 08:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញសង្គមក្នុង​ថ្ងៃ​នេះកំពុង​មាន​ការភ្ញាក់​ផ្អើល​ ក៏ដោយសារ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ Halsey ដែល​បាន​បង្ហោះលើ Instagram​ នៅថ្ងៃ​នេះ។

នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ​ Halsey បាន​បង្ហោះរូបភាព​មួយ​ចំនួន​ ដោយបង្ហាញពីរូបរាងពពោះ​កូនដំបូង​របស់នាង ជាមួយ​នឹង​ Caption «Surprise!»។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ពន់ពេក​ ប៉ុន្តែ​ក៏បាននាំគ្នា​ជូនពរតារា​ស្រីរូបនេះ និងកូន​គ្រប់គ្នា។

ក្នុង​ Twitter នាង​បាន​ហៅកូននាង​ថា «Rainbow Baby» ដោយសារពីមុន​នាង​ធ្លាប់​រលូតកូនម្ដង។ រឿងនេះ​បាន​ធ្វើ​ឲ្យនាង​មាន​ការ​សោកស្ដាយ និង​ឈឺចាប់ខ្លាំង​ណាស់។ «Rainbow» ឬ «ឥន្ធនូ» មាន​ន័យ​ថា​រាល់ទុក្ខព្រួយទាំងឡាយនឹង​រំលងផុតទៅ ហើយជំនួសមកវិញ​នូវរឿងល្អៗ ដែលកំពុង​រង់ចាំ​នៅ​ពេល​ខាងមុខ។

យ៉ាងណា​មិញចំពោះ​ឪពុក​របស់កូន អ្នកគាំទ្រ​ជា​ច្រើន​គិត​ថា​ ទំនងជា​អតីត​មិត្តប្រុស​របស់​នាង​ Evan Peters។ ប៉ុន្តែ​សម្រាប់​សាមី​ខ្លួន​ គឺ Halsey បាន​ Tag គណនី​របស់​បុរស​ម្នាក់​ដែល​មាន​ពាក្យលេចឮថា​ជា​មិត្តប្រុស​ថ្មី​ឈ្មោះ Alev Aydin៕

ប្រភព៖ Kenh14

មតិយោបល់